បរទេស៖ បន្ទាប់ពីការលេចធ្លាយនិងពាក្យចចាមអារ៉ាមជាច្រើនសប្ដាហ៍មកទីបំផុតក្រុមហ៊ុន OnePlus បានបញ្ជាក់ពីគម្រោងរបស់ខ្លួនក្នុងការបញ្ចេញឧបករណ៍លំដាប់ premium មួយទៀត។ ឥឡូវនេះក្រុមហ៊ុនបានប្រកាសពីប្រេននៃឧបករណ៍នេះ ដោយត្រូវបានគេហៅថា OnePlus 10T 5G ក៏ដូចជាកាលបរិច្ឆេទនៃការប្រកាសបង្ហាញ។
ទូរសព្ទ OnePlus 10T នឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី3 ខែសីហា។ វាជាការបញ្ចេញជាសកល មិនដូចជា OnePlus10 Pro ដែលបញ្ចេញជាដំណាក់កាល ដូចជាចេញនៅក្នុងប្រទេសចិនមុនពេលចេញលក់ជាសកលនោះទេ។ ព្រឹត្តិការណ៍ប្រកាសបង្ហាញហាក់ដូចជា ធ្វើឡើងនៅញូវយ៉កហើយត្រូវបានកំណត់ពេលនៅម៉ោង 14:00 GMT (ម៉ោង9យប់ នៅកម្ពុជា)។
ព័ត៌មានលម្អិតនៃពាក្យចចាមអារ៉ាមរបស់ OnePlus 10T រួមមានអេក្រង់ AMOLED ជាមួយកម្រិតភាពច្បាស់ FHD+និងល្បឿន 120Hz refresh rate។ គេបង្ហាញថា វាមានកាមេរ៉ាគោលទំហំ50MP និងដំណើរការដោយឈីបSnapdragon 8+ Gen 1។ រ៉េមនិងទំហំផ្ទុកត្រូវបានគេនិយាយថា មានរហូតដល់ 16GB និង 512GB រៀងខ្លួនៗ ប៉ុន្តែ 10T ទំនងជាមិនមានប៊ូតុង alertslider និងប្រេនកាមេរ៉ា Hasselblad ទេ៕
August 3, the next step of our evolution.
— OnePlus (@oneplus) July 20, 2022
You're invited to #EvolveBeyondSpeed with the #OnePlus10T 5G.
ប្រភព: Notebookcheck