បរទេស៖ វីដេអូដ៏មហស្ចារ្យមួយបង្ហាញពីសណ្ឋាគារហោះហើរដ៏សម្បើមដែលអាចស្ថិតនៅលើមេឃក្នុងរយៈពេលជាច្រើនឆ្នាំ បានបង្កឲ្យមានការចាប់អារម្មណ៍នៅលើអ៊ីនធឺណេតទោះបីជាវាលើសពីសមត្ថភាពនៃបច្ចេកវិទ្យាបច្ចុប្បន្ន និងបំពានច្បាប់រូបវិទ្យាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយវិស្វករជនជាតិយេម៉ែន លោក Hashem Al-Ghaili ដែលបានបង្កើតគំនិតវីដេអូ សណ្ឋាគារហោះ SkyCruise ដោយផ្អែកលើការរចនាបែបអនាគត ដោយវិចិត្រករ AlexanderTujicov។ ហើយលោកនិយាយថា គំនិតដ៏ប្លែកពីគេរបស់គាត់នឹងរុញច្រានព្រំដែននៃអ្វីដែលអាចធ្វើទៅបាន។
លោក Al Ghaili និយាយថាគាត់ក៏បានយកការបំផុសគំនិតផ្ទាល់ខ្លួនរបស់គាត់ ពីគំនូរជីវចលដែលគាត់ចូលចិត្ត គឺរឿង"Castle in the Sky" របស់ Studio Ghibli ដែលបង្ហាញពីនាវាហោះដ៏ធំ ជាមួយមនុស្សដែលរស់នៅខាងក្នុង។ដូចគ្នានឹងនាវាទាំងនោះដែរ Sky Cruise ស្ថិតនៅលើទំហំដ៏ធំសម្បើម ជាមួយនឹងបន្ទប់សម្រាប់ភ្ញៀវ ប្រហែល៥,០០០នាក់និងកន្លែងកម្សាន្តដូចជារោងកុន អាងហែលទឹក ស្ប៉ា និងសូម្បីតែផ្សារទំនើប។
លោក AlGhaili និយាយថា Sky Cruise នឹងដំណើរការដោយថាមពលនុយក្លេអ៊ែរស្អាតដែលជាបច្ចេកវិទ្យាដែលមិនមាននាពេលបច្ចុប្បន្ននេះដែលនឹងអនុញ្ញាតឲ្យវានៅលើពពកអស់រយៈពេលជាច្រើនឆ្នាំ។ លោកបន្ថែមថាភ្ញៀវនិងការផ្គត់ផ្គង់នឹងត្រូវបញ្ជូនមកកាន់សណ្ឋាគារនេះ ដោយប្រើយន្តហោះដឹកអ្នកដំណើរនិងយន្តហោះឯកជន។ បើយោងតាមវិស្វករបានឲ្យដឹងថា ការប្រែក្លាយគំនិតនេះឲ្យទៅជាការពិតគឺគ្រាន់តែជាបញ្ហានៃពេលវេលា។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែទំហំរបស់វា វានឹងត្រូវការហេដ្ឋារចនាសម្ព័ន្ធថ្មីនិងការកែសម្រួលពីឧស្សាហកម្មអាកាសចរណ៍៕
ប្រភព: CNN