លក្ខណៈពិសេសចំនួនប្រាំ ត្រូវគេរំពឹងថា នឹងឃើញមានទាំងនៅលើ iPhone 15 ធម្មតា និង iPhone 15 Pro - TrueID

លក្ខណៈពិសេសចំនួនប្រាំ ត្រូវគេរំពឹងថា នឹងឃើញមានទាំងនៅលើ iPhone 15 ធម្មតា និង iPhone 15 Pro

January 5, 2023

បរទេស៖ ជាមួយនឹងទូរសព្ទ iPhone 15 ដែលយើងរំពឹងថា នឹងប្រកាសនៅក្នុងខែកញ្ញា ក្រុមហ៊ុន Appleហាក់ដូចជាកំពុងរកមើល ចំណុចដាក់ជារួម រវាងម៉ូឌែលធម្មតានៃស៊េរី iPhoneនិងម៉ូឌែលកំពូល នេះបើយោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ។ពាក្យចចាមអារ៉ាមថា លក្ខណៈពិសេសមួយចំនួនបច្ចុប្បន្ន ដែលមានផ្ដាច់មុខសម្រាប់តែ iPhonePro កំពូល នឹងនាំទៅកាន់គ្រប់ម៉ូឌែលទាំងអស់ ហើយមុខងារថ្មីៗមួយចំនួនទៀតក៏នឹងមានវត្តមាននៅគ្រប់ម៉ូឌែលនៃត្រកូល iPhone ផងដែរ។ ខាងក្រោមនេះគេបានលើកយកលក្ខណៈពិសេសទាំង5 ដែលយើងនឹងឃើញមានទាំងនៅលើម៉ូឌែលធម្មតានិងកំពូលនៃស៊េរី iPhone 15 នាពេលខាងមុខ។

Dynamic Island

Dynamic Island គឺជាមុខងារមួយដែលមានបច្ចុប្បន្ននៅលើ iPhone14 Pro និង iPhone 14 Pro Max ដែលជារន្ធទម្លុះអេក្រង់រួមបញ្ចូលជាមួយ iOS ដើម្បីបង្ហាញការជូនដំណឹងប្រព័ន្ធផ្សេងៗ។Dynamic Island‌ គឺជាការរួមបញ្ចូលទាំងផ្នែក hardwareនិង software ហើយវាត្រូវបានគេរំពឹងថានឹងមកដល់គ្រប់ម៉ូឌែលនៃស៊េរី iPhone 15 នៅចុងឆ្នាំនេះ។

សេនស័ររូបភាព 'State-of-the-Art' ថ្មី

របាយការណ៍មួយនៅក្នុងខែវិច្ឆិកាបាននិយាយថា Apple នឹងប្រើប្រាស់សេនស័ររូបភាព"state-of-the-art" នាពេលខាងមុខរបស់ក្រុមហ៊ុន Sonyដែលផលិតរូបភាពកាន់តែល្អ ភ្លឺ និងច្បាស់ជាងមុន។សេនស័រថ្មីនេះប្រើប្រាស់ស្ថាបត្យកម្មសឺមីកុងឌុចទ័រ ដែលដាក់ photodiodes និង transistors ក្នុងស្រទាប់ដាច់ពីគ្នា។ជាឧទាហរណ៍ សេនស័រថ្មីនេះអាចនឹងជួយទៅលើការថតរូបបែប portrait ទោះបីជាមានពន្លឺខាងក្រោយខ្លាំងក៏ដោយ។ខណៈពេលដែលយើងរំពឹងថា ការកែលម្អពីសេនស័រនេះនឹងត្រូវបានប្រើនៅទូទាំងត្រកូលចុងក្រោយបំផុត Apple ក៏អាចសម្រេចចិត្តរក្សាវាជាមុខងារសម្រាប់តែម៉ូឌែល “Pro” ក៏ថាបាន។

រន្ធ USB-C

ជាមួយនឹង iPhone 15 នោះនឹងមានការផ្លាស់ប្ដូរខណៈពេលដែលច្បាប់ទើបតែអនុម័តនៅក្នុងសហភាពអឺរ៉ុប នឹងបង្ខំឲ្យ Apple ផ្លាស់ប្ដូរ iPhone ក៏ដូចជាឧបករណ៍ផ្សេងទៀតរបស់ខ្លួនទៅប្រើប្រាស់រន្ធ USB-C។ច្បាប់ថ្មីនេះនឹងមានឥទ្ធិពលលើគ្រប់ម៉ូឌែលនៃស៊េរី iPhone រួមទាំងiPhone 15 និង iPhone 15 Pro ប៉ុន្តែវានៅមានចំណុចមួយផ្សេងទៀតដែលត្រូវនិយាយ។ខណៈពេលដែលម៉ូឌែលទាំងអស់នៃសែស្រឡាយ ត្រូវបានគេរំពឹងថា នឹងបំពាក់រន្ធ USB-C នោះមានតែ iPhone 15 Pro និង iPhone 15 ProMax (អាចនឹងត្រូវបានគេហៅថា iPhone 15 Ultra) ប៉ុណ្ណោះដែលនឹងទទួលបានអត្ថប្រយោជន៍ពីល្បឿនបញ្ជូន កាន់តែលឿន។ ខណៈពេលដែលម៉ូឌែលPro នៃសែស្រឡាយយ៉ាងហោចណាស់មានរន្ធ USB-C ជាមួយនឹង USB 3.2 និង Thunderbolt 3 ម៉ូឌែលធម្មតានៃត្រកូលនឹងមានត្រឹមតែ USB 2.0ល្បឿនដូចរន្ធ Lightning។

កាមេរ៉ា 48MP

iPhone 14 Pro និង iPhone 14 Pro Max មានឡេនកាមេរ៉ាគោលដែលអាចថតរូបក្នុងកម្រិត 48MP។ ជាមួយនឹងសេនស័រ 48MP ស៊េរី iPhone 14 Pro ថតរូបភាពបានលម្អិតជាងរូបថតដែលថតជាមួយនឹងគុណភាពបង្ហាញ 12MP ធម្មតា។ បើយោងតាមរបាយការណ៍ទូរសព្ទ iPhone 15 និង iPhone 15 Plus នឹងទទួលបានមុខងារកាមេរ៉ាកម្រិតខ្ពស់ដូចគ្នានេះ។ លក្ខណៈពិសេសនៃកាមេរ៉ានិងសមត្ថភាពនៃhardware គឺជាភាពខុសគ្នាដ៏ធំរវាងម៉ូឌែលស៊េរីខ្ពស់និងធម្មតានៃត្រកូល iPhone។ ដើម្បីបន្តភាពខុសគ្នានៃម៉ូឌែលយើងរំពឹងថា iPhone 15 Pro នឹងមានបំពាក់ឡេន periscopeដែលជាអ្វីដែលយើងមិនគិតថា នឹងនាំទៅកាន់សែស្រឡាយទាំងមូលបានទេ។

ម៉ូឌឹម 5G កាន់តែលឿននិងមានប្រសិទ្ធភាពជាងមុន

គ្រប់ម៉ូឌែលទាំងអស់នៃស៊េរី iPhone 15 នាពេលខាងមុខ ត្រូវបានគេរំពឹងថានឹងបំពាក់ឈីបម៉ូឌឺម X70 របស់ក្រុមហ៊ុន Qualcomm ដែលនឹងផ្ដល់នូវការកែលម្អជាច្រើន ចំពោះបទពិសោធន៍ 5G នៅលើ iPhone។ បើប្រៀបធៀបទៅនឹងឈីប X65 ក្នុងស៊េរី iPhone 14 ឈីប X70 ប្រើប្រាស់សមត្ថភាពបញ្ញាសិប្បនិម្មិត សម្រាប់ល្បឿនជាមធ្យមកាន់តែលឿន ចាប់សេវាគ្របដណ្ដប់កាន់តែប្រសើរគុណភាពសញ្ញាល្អជាងមុន ភាពយឺតយ៉ាវកាន់តែទាប និងថាមពលដែលធ្វើឲ្យប្រសើរឡើងរហូតដល់60%៕

ប្រភព: MacRumors

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...