តេឡេទស្សន៍មួយនៅលើផែនដី នឹងធ្វើការស្វែងរក ប្រភពដើមនៃកាឡាក់ស៊ីមីលគីវ៉េ - TrueID

តេឡេទស្សន៍មួយនៅលើផែនដី នឹងធ្វើការស្វែងរក ប្រភពដើមនៃកាឡាក់ស៊ីមីលគីវ៉េ

August 2, 2022

បរទេស៖ អ្នកវិទ្យាសាស្ត្របានបញ្ចូលតេឡេទស្សន៍ ដ៏មានឥទ្ធិពលបំផុតមួយរបស់ផែនដីជាមួយនឹងបច្ចេកវិទ្យាថ្មីដែលនឹងបង្ហាញពី របៀបដែលកាឡាក់ស៊ីរបស់យើងបង្កើតឡើងបានយ៉ាងលម្អិតដែលមិនធ្លាប់មានពីមុនមក។ តេឡេទស្សន៍ William Herschel Telescope (WHT) នៅកោះ La Palma ប្រទេសអេស្ប៉ាញនឹងធ្វើការពិនិត្យមើលផ្កាយចំនួន១,០០០ក្នុងមួយម៉ោងរហូតទាល់តែវាមានចំនួនសរុបរហូតដល់៥លាន។ ឧបករណ៍គូសផែនទីល្បឿនលឿន ដែលភ្ជាប់ទៅ WHTនឹងវិភាគការបង្កើតផ្កាយនីមួយៗ និងល្បឿនដែលវាធ្វើដំណើរ។វានឹងបង្ហាញពីរបៀបដែលកាឡាក់ស៊ីមីលគីវ៉េរបស់យើង ត្រូវបានបង្កើតឡើង ក្នុងរយៈពេលជាងរាប់ពាន់លានឆ្នាំ។

សាស្ត្រាចារ្យ Gavin Dalton នៃសាកលវិទ្យាល័យ Oxford បានចំណាយពេលជាងមួយទសវត្សរ៍ ក្នុងការអភិវឌ្ឍន៍ឧបករណ៍ដែលត្រូវបានគេហៅថា 'Weave'។ ឧបករណ៍ Weave ត្រូវបានដំឡើងនៅលើតេឡេទស្សន៍ WHT ដែលស្ថិតនៅលើកំពូលភ្នំមួយ។ សម្រាប់ផ្ទៃមេឃដែល WHT ត្រូវបានសម្លឹងទៅ ក្រុមតារាវិទូធ្វើការកំណត់ទីតាំងនៃផ្កាយមួយពាន់។បន្ទាប់មក ម្រាមដៃរ៉ូបូតដ៏រហ័សរហួនរបស់ឧបករណ៍ Weave នឹងដាក់ខ្សែអុបទិកដែលជាបំពង់បញ្ជូនពន្លឺ យ៉ាងប្រុងប្រយ័ត្ននៅលើទីតាំងនីមួយៗនៅលើថាសមួយ ដោយចង្អុលទៅផ្កាយដែលស្របគ្នា។

កាឡាក់ស៊ីរបស់យើងគឺជាគូទខ្យងគួចដ៏ក្រាស់ដែលមានផ្កាយរហូតដល់៤០០ពាន់លានដួង។ ប៉ុន្តែវាបានចាប់ផ្ដើម ចេញពីបណ្ដុំផ្កាយដ៏តូច។វាបានរីកដុះដាលពីការរួមបញ្ចូលគ្នាជាបន្តបន្ទាប់ ជាមួយកាឡាក់ស៊ីតូចៗផ្សេងទៀតក្នុងរយៈពេលរាប់លានឆ្នាំ។ ក៏ដូចជាការបន្ថែមផ្កាយពីកាឡាក់ស៊ីថ្មី ដែលចូលរួមជាមួយយើងការរួមបញ្ចូលគ្នានីមួយៗធ្វើឲ្យអ្វីៗមានភាពគ្រប់គ្រាន់ដើម្បីឈានទៅដល់ការបង្កើតផ្កាយថ្មី។ ឧបករណ៍ Weave អាចគណនាល្បឿន ទិសដៅ អាយុ និងសមាសភាពនៃផ្កាយនីមួយៗ ដែលវាសង្កេតដោយបង្កើតរូបភាពចលនានៃផ្កាយដែលកំពុងផ្លាស់ទីនៅក្នុងមីលគីវ៉េ៕

ដៃរ៉ូបូតដែលចាំដាក់ខ្សែអុបទិកមួយពាន់ ដែលខ្សែនីមួយៗចង្អុលទៅកាន់ផ្កាយមួយ
ដៃរ៉ូបូតដែលចាំដាក់ខ្សែអុបទិកមួយពាន់ ដែលខ្សែនីមួយៗចង្អុលទៅកាន់ផ្កាយមួយ
រូបភាពគំនូរកាឡាក់ស៊ីមីលគីវ៉េ (រូបភាពពី SCIENCE PHOTO LIBRARY)
រូបភាពគំនូរកាឡាក់ស៊ីមីលគីវ៉េ (រូបភាពពី SCIENCE PHOTO LIBRARY)
រូបភាពពី BBC
រូបភាពពី BBC

ប្រភព: BBC

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...