Facebook ធ្វើតេស្ដលក្ខណៈពិសេសថ្មី អាចឲ្យអ្នកប្រើបង្កើត Profile ច្រើន នៅក្នុង Account តែមួយ - TrueID

Facebook ធ្វើតេស្ដលក្ខណៈពិសេសថ្មី អាចឲ្យអ្នកប្រើបង្កើត Profile ច្រើន នៅក្នុង Account តែមួយ

July 17, 2022

បរទេស៖ Facebook កំពុងធ្វើតេស្ដផ្ដល់ឲ្យអ្នកប្រើប្រាស់នូវការបង្កើត profile រហូតដល់ចំនួន5នៅលើវេទិកាមួយនេះ ដែលជាការផ្លាស់ប្ដូរដ៏សំខាន់មួយទៅកាន់គោលការណ៍យូរអង្វែងរបស់ខ្លួន ដែលអនុញ្ញាតឲ្យអ្នកប្រើមាន account និងអត្តសញ្ញាណតែមួយប៉ុណ្ណោះ ស្ថិតនៅលើសេវាកម្មនេះ។ ការធ្វើតេស្ដនាពេលខាងមុខនេះត្រូវបានរាយការណ៍ដោយសារព័ត៌មានBloomberg ដែលកត់សម្គាល់ថា វាគឺជាវិធីសាស្ត្រថ្មីរបស់ Facebookក្នុងការទប់ស្កាត់ការធ្លាក់ចុះនៃការចូលរួមជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង។

អ្នកនាំពាក្យក្រុមហ៊ុន Meta បានបញ្ជាក់ពីការធ្វើតេស្ដនេះថា៖ «ដើម្បីជួយមនុស្សរៀបចំបទពិសោធន៍របស់ពួកគេដោយផ្អែកលើចំណាប់អារម្មណ៍និងទំនាក់ទំនង យើងកំពុងសាកល្បងវិធីមួយ សម្រាប់ឲ្យមនុស្ស អាចមានprofile ច្រើនជាងមួយ ដែលភ្ជាប់ជាមួយ Facebookaccount តែមួយ»។ គេមិនច្បាស់ថា តើការធ្វើតេស្ដដំបូងមានទំហំប៉ុណ្ណានោះទេឬប្រសិនបើ Facebook គ្រោងនឹងធ្វើឲ្យវាអាចប្រើប្រាស់បានកាន់តែទូលំទូលាយ។ ប្រសិនបើវាកើតឡើង វាអាចផ្លាស់ប្ដូរយ៉ាងខ្លាំងនូវសក្ដានុពលនៃរបៀបដែលមនុស្សធ្វើអន្តរកម្មនៅលើបណ្ដាញសង្គម។

វានឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការរក្សាទុកបុគ្គលិកលក្ខណៈផ្សេងៗគ្នា នៅលើវេទិកា ឬក៏បង្កើត pageដាច់ដោយឡែកដែលផ្ដោតលើក្រុមមិត្តភក្ដិ ឬចំណាប់អារម្មណ៍ផ្សេងៗ។ វាក៏ជាការផ្លាស់ប្ដូរដ៏សំខាន់មួយពីគោលការណ៍ដ៏យូរអង្វែងរបស់ Facebook នៃការទាមទារឲ្យប្រើឈ្មោះពិត។ប៉ុន្តែឥឡូវអ្នកប្រើប្រាស់ដែលមាន profile ជាច្រើន នឹងត្រូវការតែឈ្មោះពិតតែនៅលើprofile គោលប៉ុណ្ណោះ។ Profile បន្ថែមផ្សេងៗនឹងអាចប្រើឈ្មោះហៅក្រៅបានឬអត្តសញ្ញាណផ្សេងទៀត ដរាបណាពួកគេមិនបំពានលើច្បាប់ផ្សេងទៀត ដូចជាការក្លែងបន្លំអត្តសញ្ញាណធ្វើជាអ្នកផ្សេងទៀត៕

រូបភាពពី Pexels
រូបភាពពី Pexels

ប្រភព: Engadget

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...