អ្នកស្រាវជ្រាវជប៉ុនបង្កើតចង្កឹះអគ្គិសនី ដើម្បីបង្កើនរសជាតិប្រៃបន្ថែមដល់អ្នកបរិភោគ - TrueID

អ្នកស្រាវជ្រាវជប៉ុនបង្កើតចង្កឹះអគ្គិសនី ដើម្បីបង្កើនរសជាតិប្រៃបន្ថែមដល់អ្នកបរិភោគ

April 27, 2022

ជប៉ុន៖ ថ្មីៗនេះ អ្នកស្រាវជ្រាវជនជាតិជប៉ុន បានបង្កើតចង្កឹះអគ្គិសនីដែលបង្កើនរសជាតិប្រៃ ដែលអាចជួយអ្នកបរិភោគ អាចកាត់បន្ថយជាតិសូដ្យូមក្នុងរបបអាហាររបស់ពួកគេ។

ដោយឡែក ចំពោះការបង្កើតថ្មីនេះ គឺបានស្រាវជ្រាវដោយសាស្ត្រាចារ្យសាកលវិទ្យាល័យ Meiji លោក Homei Miyashita និងក្រុមហ៊ុនផលិតភេសជ្ជៈ Kirin Holdings Co., ចំពោះចង្កឹះបង្កើនរសជាតិ ដោយការប្រើប្រាស់អគ្គិសនី តភ្ជាប់នឹងកុំព្យូទ័រតូចមួយដែលពាក់នៅលើខ្សែដៃ។

ចំពោះការអះអាងរបស់លោក Miyashita សាស្ត្រាចារ្យសាកលវិទ្យាល័យ Meiji បាននិយាយថា ឧបករណ៍នេះប្រើចរន្តអគ្គិសនីខ្សោយ ដើម្បីបញ្ជូនអ៊ីយ៉ុងសូដ្យូមពីអាហារ តាមរយៈចង្កឹះ ទៅកាន់មាត់ដែលពួកគេបង្កើតអារម្មណ៍នៃរសជាតិប្រៃបាន ដោយរសជាតិប្រៃអាចកើនឡើង ១,៥ ដងផងដែរ។

សូមចូលទស្សនារូបភាពខាងក្រោម៖

ការប្រើប្រាស់ចង្កឺះអគ្គិសនី
ការប្រើប្រាស់ចង្កឺះអគ្គិសនី
ចង្កឺះអគ្គិសនី
ចង្កឺះអគ្គិសនី
ចង្កឺះអគ្គិសនី
ចង្កឺះអគ្គិសនី
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...