មានការបង្ហាញថា សេរ៊ី iPhone 14 Pro នឹងដំឡើងរ៉េមធំជាង iPhone ជំនាន់មុនៗទាំងអស់ - TrueID

មានការបង្ហាញថា សេរ៊ី iPhone 14 Pro នឹងដំឡើងរ៉េមធំជាង iPhone ជំនាន់មុនៗទាំងអស់

December 26, 2021

បរទេស៖ ប្រភពពី MacRumorsបានរាយការណ៍ថា iPhone 14 Pro និង Pro Max នៅឆ្នាំក្រោយនឹងមានរ៉េមច្រើនជាង iPhone សេរ៊ីចាស់ៗនេះបើយោងតាមអ្នកវិភាគរបស់ Haitong International Securitiesលោក Jeff Pu។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថានឹងបញ្ឈប់ iPhone mini ទំហំ5.4អ៊ីញនៅឆ្នាំ2022 ហើយសែស្រឡាយនៅឆ្នាំក្រោយនេះត្រូវបានគេរំពឹងថានឹងមាន iPhone 14 និង 14 Pro ទំហំ6.1អ៊ីញ ហើយ iPhone 14 Max និង Pro Max ទំហំ6.7អ៊ីញ។

អតិបរិមារ៉េមនាពេលបច្ចុប្បន្នមានទៅដល់ 6GB ហើយម៉ូឌែលធម្មតារបស់iPhone 13 ត្រូវបានកំណត់ត្រឹម 4GB។លោក Pu បាននិយាយថា មិនយូរប៉ុន្មានទេ ម៉ូឌែល Pro នៅឆ្នាំក្រោយនេះនឹងផ្ដល់រ៉េមដល់ទៅ 8GB ហើយឥឡូវវាត្រូវបានអះអាងជាថ្មីម្ដងទៀត។អ្នកវិភាគក៏និយាយផងដែរថា សេរ៊ី iPhone 14 នឹងចាប់ផ្ដើមជាមួយទំហំផ្ទុក64GB វិញ។

លោក Pu ក៏បាននិយាយផងដែរថា iPhone14 Pro នឹងមានប្រព័ន្ធកាមេរ៉ាចំនួនបីនៅខាងក្រោយ ជាមួយនឹងសេនស័រគោល 48MP, ឡេនទូលាយ 12MP និងឡេន telephoto 12MP។ ហើយចុងក្រោយ លោក Pu ក៏អះអាងដែរថាម៉ូឌែលទាំងបួននឹងមានអេក្រង់ជាមួយល្បឿន 120Hz refresh rate ដែលជាអ្វីមិនស្របនឹងរបាយកាណ៍ពីមុនដែលនិយាយថា iPhone 14 និង 14Max នឹងនៅរក្សាល្បឿន 60Hz refresh rate។

យោងតាមរបាយការណ៍មុននេះ ម៉ូឌែល Pro នឹងមានកាមេរ៉ាទម្លុះផ្ទៃអេក្រង់ខាងមុខហើយសេរ៊ីនេះនឹងដំណើរការដោយបន្ទះឈីប 4nm។ ដូចគ្នានេះផងដែរទាំងនេះអាចជាម៉ូឌែល Pro ចុងក្រោយ ដែលមានរន្ធដាក់ស៊ីម៕

រូបតំណាងសេរ៊ី iPhone 14 Pro
រូបតំណាងសេរ៊ី iPhone 14 Pro

ប្រភព: Phone Arena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...