Suzuki nex digi និង nex crossover​ ចេញលក់លើទីផ្សារហើយ! - TrueID

Suzuki nex digi និង nex crossover​ ចេញលក់លើទីផ្សារហើយ!

April 1, 2022

ភ្នំពេញ​៖ Suzuki nexជាម៉ូដែលពេញនិយមបំផុតក្នុងចំណោមលេខអូតូរបស់ Suzuki ជាច្រើនឆ្នាំមកហើយ និងទទួលបានការគាំទ្រកោតសរសើរចំពោះ គុណភាព ប្រណិតភាព រាងតូចច្រឡឹង ម៉ាស៊ីនខ្លាំង ស្ទុះ ងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ។ ដើម្បីជាកាដូសំរាប់អតិថិជនដែលនិយមប្រើម៉ូដែលនេះ ក្រុមហ៊ុន Suzuki ប្រចាំប្រទេសកម្ពុជា និងដៃគូរ គឺក្រុមហ៊ុន អូអឹមស៊ី បានសំរេចនាំយកម៉ូដែលថ្មីស្រឡាងក្នុងត្រកូល nex មកកាន់ទីផ្សារប្រទេសកម្ពុជា ជាពិសេស​ និងដំបូងគេបំផុតគឺ nexdigi & nex crossover ដែលមានការរចនាជាពិសេស អមជាមួយរាងតូចច្រឡឹង សាកសមសំរាប់យុវវ័យប្រុសស្រីរបស់យើង។

តោះមកយល់ដឹងអំពីលក្ខណៈពិសេសមួយចំនួននៃម៉ូដែលទាំងពីរនេះដូចខាងក្រោម៖

- ម៉ូដែលថ្មី ឆ្នាំ២០២២

- កំលាំងម៉ាស៊ីន ១១៣ សេសេ

- បំពាក់កុងទ័រប្រភេទឌីជីថល ងាយស្រួលមើលទិន្នន័យ

- ជន្ទល់ប្រភេទ Interlockអាចបញ្ឈប់ម៉ាស៊ីនពេលវាយជន្ទល់ចុះ

- កំរាលជើងទុកចន្លោះធំទូរលាយ ងាយស្រួលដាក់ជើង

- ដៃបង្កូតវែង-ស្រឡះងាយស្រួលដល់អ្នកបើកបរ និងបំពាក់នូវកែមការពាររឹងមាំ

- បំពាក់កែបប្រភេទថ្មីមានឡូហ្គូ Suzuki ច្បាស់ស្រឡះភ្នែកងាយស្រួលជិះ

- មាន ៣ពណ៌ សំរាប់ជ្រើសរើសគឺ ពណ៌ខ្មៅ-ស ពណ៌ខ្មៅ-ខៀវ និងពណ៌ខ្មៅ-លឿង

បងប្អូនដែលមានការពេញនិយម និងគាំទ្រម៉ាក Suzuki អាចរកទិញបានចាប់ពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២ នេះតទៅ នៅក្រុមហ៊ុន អូអឹមស៊ី ឬតាមសាខា ឬតាមដេប៉ូលក់ម៉ូតូគ្រប់ប្រភេទ គ្រប់ខេត្តក្រុងក្នុងប្រភេទកម្ពុជា។

ទស្សនារូបភាពម៉ូតូជាច្រើនដូចខាងក្រោមនេះ៖

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...