អ្នកណាខ្លះហ្វេនរបស់ OPPO A ស៊េរី? ឮថាប៉ុន្មានសប្តាហ៍ទៀត OPPO A94 បានមកដល់កម្ពុជាហើយ ដែលមានតម្លៃខ្លួនប្រមាណត្រឹមតែ… - TrueID

អ្នកណាខ្លះហ្វេនរបស់ OPPO A ស៊េរី? ឮថាប៉ុន្មានសប្តាហ៍ទៀត OPPO A94 បានមកដល់កម្ពុជាហើយ ដែលមានតម្លៃខ្លួនប្រមាណត្រឹមតែ…

May 1, 2021

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះឃើញថា​ ប៊្រេនទូរស័ព្ទម៉ាកល្បីOPPO បានកំពុងញាប់ដៃញាប់ជើងបញ្ចេញនូវស្មាតហ្វូនត្រកូល A ស៊េរីជាបន្តបន្ទាប់ ដែលជាស្មាតហ្វូតស្ថិតក្នុងកម្រិតថវិកាមធ្យមប៉ុន្តែរចនាឡើងនូវរាងទាន់សម័យ មុខងារប្រើប្រាស់ទំនើបៗមិនចាញ់ស្មាតហ្វូនលំដាប់កំពូលប៉ុន្មាននោះទេ។

តួយ៉ាងបើយោងតាមហ្វេសប៊ុកផេគផ្លូវការ OPPO ក្នុងពេលនេះក្រុមហ៊ុនបានបញ្ចេញនូវស្មាតហ្វូនត្រកូលA ស៊េរីថ្មីមួយម៉ូឌែលទៀតហើយ ដែលមានរូបរាងកាលីបទាន់សម័យនោះគឺOPPO A94 អមមកជាមួយនឹងលក្ខណៈពិសេសៗ ដែលបង្កើតឡើងជាពិសេសសម្រាប់បងប្អូនសិស្សានុសិស្ស និស្សិត កំពុងសិក្សា ឬ ធ្វើការតាមរយៈអនឡាញ អំឡុងពេលស្នាក់នៅផ្ទះ​ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-19 ដ៏កាចសាហាវ ហើយចាំបាច់ត្រូវការប្រើប្រាស់ស្មាតហ្វូនជួយសម្រួលដល់ការសិក្សានិងការងារប្រចាំថ្ងៃ ជាមួយនឹងសមត្ថភាពខ្លាំង មុខងារប្រើប្រាស់ទំនើបៗសមតាមតម្រូវការអតិថិជនតែម្តង។

   ស្មាតហ្វូនស៊េរីថ្មី OPPO A94
   ស្មាតហ្វូនស៊េរីថ្មី OPPO A94

គួរបញ្ជាក់ផងដែរថាស្មាតហ្វូនស៊េរីថ្មី OPPO A94 បច្ចុប្បន្ននេះ កំពុងតែផ្ទុះការគាំទ្រយ៉ាងព្រោងព្រៀតពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោកហើយបើតាមដឹងតម្លៃខ្លួនរបស់ស្មាតហ្វូនមួយនេះ ប្រហែលខ្ទង់ ៣០០ដុល្លារ តែប៉ុណ្ណោះ បើធៀបតម្លៃនៅតាមបណ្តាប្រទេសមួយចំនួន។

ដូច្នេះ លោកអ្នកប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូនក្នុងលំដាប់ថវិកាប្រហែលខ្ទង់ ៣០០ដុល្លារ វាសមត្ថភាពខ្លាំងកម្រិតណា? ហេតុអ្វីបានជាម្នាក់ៗរង់ចាំ OPPO A94 យ៉ាងអន្ទះសារបែបនេះ?

-      AI Color Portrait Video: អាចនិយាយបានថាសម្រាប់ត្រកូលA គឺវាជាស្មាតហ្វូនដំបូងគេ ដែលបំពាក់មកជាមួយមុខងារថតវីដេអូមួយនេះ ទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយ ដោយរក្សាពណ៌មនុស្ស ជម្រុះពណ៌ទេសភាពខាងក្រៅជាពណ៌សខ្មៅ ហើយសម្រាប់មុខងារមួយនេះកន្លងមក គឺមានបំពាក់តែលើស្មាតហ្វូនលំដាប់ថវិកាខ្ពស់តែប៉ុណ្ណោះ។លើសពីនេះ វាក៏បានបំពាក់មកជាមួយមុខងារទំនើបៗផ្សេងៗទៀត មានដូចជា Dual ViewVideo, Night Flare Portrait, Dynamic Bokeh និងមុខងារ NightPlus ។

   រូបថតដោយ OPPO A94
   រូបថតដោយ OPPO A94

-      បច្ចេកវិទ្យាសាកថ្ម 30W VOOC 4.0: ការសាកថ្មពិតជាសំខាន់ណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទើបមិនថាការសិក្សា ឬធ្វើការតាមអនឡាញ ទស្សនាវីដេអូកម្សាន្ត លេងហ្គេមផ្សេងៗសុទ្ធតែចង់បាននូវស្មាតហ្វូនដែលមានថាមពលថ្មកាន់បានយូរ សាកឆាប់ពេញ ដូចនេះ OPPOA94 បានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿននិងសុវត្ថិភាពឈានមុខគេ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់មិនឲ្យខកចិត្តឡើយ។ហើយ OPPO A94 ក៏ជាស្មាតហ្វូនដំបូងគេបង្អស់ដែលបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្ម30W VOOC 4.0 ក្នុងចំណោមស្មាតហ្វូនស៊េរី A ផ្សេងៗទៀត។

   ស្មាតហ្វូនស៊េរីថ្មី OPPO A94
   ស្មាតហ្វូនស៊េរីថ្មី OPPO A94

-      កាមេរ៉ាទម្លុះអេក្រង់ 32MP: កាន់តែទាន់សម័យ ជាមួយកាមេរ៉ាទម្លុះអេក្រង់ទំហំធំ​ 32MP អមមកនូវបច្ចេកវិទ្យា AI Beauty 2.0ជួយឲ្យការថតរូបស៊ែលហ្វីកាន់តែស្អាត តាមបែបធម្មជាតិ។ ជាពិសេសសម្រាប់ OPPOA94 មានអេក្រង់ទំហំធំ 6.43” AMOLED ដែលមានកម្រិតបង្ហាញរូបភាព FHD+ធ្វើឲ្យការទស្សនាកាន់តែត្រជាក់ភ្នែក។

   ស្មាតហ្វូនស៊េរីថ្មី OPPO A94
   ស្មាតហ្វូនស៊េរីថ្មី OPPO A94

អូ! ហើយអ្នកទាំងអស់គ្នាដឹងទេ OPPOA94 មិនត្រឹមតែមានចំណុចពិសេស ៣ ខាងលើនោះទេវាក៏បន្ថែមនូវមុខងារប្រើប្រាស់ មុខងារថតរូបទំនើបៗដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនថែមទៀតផង។

ជាមួយគ្នានេះផងដែរ ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គមក៏ផ្ទុះការចាប់អារម្មណ៍ខ្លាំងដោយឃើញថា តារាៗប្រុសស្រីល្បីៗជាច្រើនរូបដូចជា Step , រ៉េត ស៊ូហ្សាណា,DJ Nana , ជា​ វណ្ណរិទ្ធ និងតារាផ្សេងៗទៀតជាច្រើន បាននាំគ្នាបង្ហោះវីដេអូប្លែកៗមើលទៅពិតជាគួរឲ្យទាក់ទាញ ប្លែកភ្នែកខ្លាំងមែនទែនដោយពួកគាត់ទាំងនោះបានប្រើមុខងារថតវីដេអូហៅថា AIColor Portrait Video ។

ពិតណាស់ សម្រាប់មុខងារកំពុងពេញនិយមមួយនេះ ឃើញមានតែលើស្មាតហ្វូនតម្លៃថ្លៃៗប៉ុណ្ណោះប៉ុន្តែពេលនេះ​ OPPO ត្រកូល A ស៊េរីថ្មីសមត្ថភាពខ្លាំងមួយនេះ ក៏បានបំពាក់មុខងារ AI ColorPortrait Video នេះមកជាមួយផងដែរ។

ជឿជាក់ថា ក្រោយពីបានដឹងពីព័ត៌មានខ្លះៗលើស្មាតហ្វូន OPPO A94 លោកអ្នកមួយចំនួនកំពុងតែពេញចិត្តលើ រូបរាង សមត្ថភាពជាពិសេសទៅលើមុខងារថតរូប ថតវីដេអូទំនើបៗដែលមានលើស្មាតហ្វូនជំនាន់ថ្មីនេះជាក់ជាមិនខានដូចនេះយើងមានតែរង់ចាំអ៊ុតមើលតម្លៃទាំងអស់គ្នា នៅលើផេគហ្វេសប៊ុក OPPO ផ្លូវការ៕

   ស្មាតហ្វូនស៊េរីថ្មី OPPO A94
   ស្មាតហ្វូនស៊េរីថ្មី OPPO A94
   ស្មាតហ្វូនស៊េរីថ្មី OPPO A94
   ស្មាតហ្វូនស៊េរីថ្មី OPPO A94
   រូបថតដោយ OPPO A94
   រូបថតដោយ OPPO A94
   ស្មាតហ្វូនស៊េរីថ្មី OPPO A94
   ស្មាតហ្វូនស៊េរីថ្មី OPPO A94
   ស្មាតហ្វូនស៊េរីថ្មី OPPO A94
   ស្មាតហ្វូនស៊េរីថ្មី OPPO A94

ទស្សនាវីដេអូខាងក្រោម៖

វីដេអូ
វីដេអូ
វីដេអូ
វីដេអូ
វីដេអូ
ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...