បរទេស៖ ក្រុមហ៊ុនហ្វេសប៊ុកទើបបន្ថែមមុខងារ emojis មានសំឡេង នៅក្នុងកម្មវិធីMessenger របស់ខ្លួន។ មុខងារមួយនេះត្រូវបានគេហៅថា Soundmojis។ដើម្បីប្រើប្រាស់ Soundmojis អ្នកគ្រាន់តែចុចប៊ូតុងរូប emoji នៅកន្លែងឆាតរួចអ្នកនឹងឃើញសញ្ញាសំឡេងនៅផ្នែកចុងខាងស្ដាំ ហើយអ្នកអាចចុចអូសមើលបញ្ជីជម្រើស emojis ដែលអ្នកចង់ផ្ញើ។គ្រាន់តែប៉ះលើ emoji មួយ វានឹងបង្ហាញគំរូ previewនៃសំឡេង និងមានពាក្យថា send សម្រាប់ឲ្យអ្នកចុចផ្ញើទៅកាន់ដៃគូសន្ទនារបស់អ្នក។
សំឡេងរួមមាន ទះដៃ ផោម សើច ខ្មោច ពពែ ភ្ញាក់ផ្អើល ស្គរ ថើប ចង្រិត និងវីយូឡុង។យ៉ាងណា យើងអាចឧស្សាហ៍ចូលមើលផ្នែកនេះបន្តិច ព្រោះទៅថ្ងៃមុខ ហ្វេសប៊ុកអាចនឹងមានការ update បន្ថែមសំឡេងថ្មីៗទៀតក៏ថាបាន។
មុខងារថ្មីនេះមកដល់ដៃអ្នកប្រើប្រាស់ទាំងឡាយ មុនទិវា emoji ពិភពលោក ដែលប្រព្រឹត្តិទៅថ្ងៃទី១៧ខែកក្កដា ជារៀងរាល់ឆ្នាំ៕
ប្រភព: The Verge