ទីក្រុងយក្សបណ្ដែតទឹក អាចនឹងក្លាយជានាវាដ៏ធំរបស់ពិភពលោក ជាមួយតម្លៃសាងសង់មហាសាល - TrueID

ទីក្រុងយក្សបណ្ដែតទឹក អាចនឹងក្លាយជានាវាដ៏ធំរបស់ពិភពលោក ជាមួយតម្លៃសាងសង់មហាសាល

November 21, 2022

បរទេស៖ នាវាលំដាប់លុចសារីចុងក្រោយដែលនឹងវាយលុកទីផ្សារ គឺ Pangeos ដែលដាក់ឈ្មោះតាមមហាទ្វីបមួយដែលមានតាំងពី២០០លាន ទៅ៣៣៥លានឆ្នាំមុន។ បើយោងតាមអ្នករចនា Lazzarini បានឲ្យដឹងថា វានឹងត្រូវចំណាយប្រាក់ចំនួន៨ប៊ីលានដុល្លារ(៨ពាន់លានដុល្លារ) ដើម្បីធ្វើការសាងសង់។ ហើយវាមានទំហំ ៥៥០ម៉ែត្រគុណ៦១០ម៉ែត្រ។

ទីក្រុងអណ្តែតទឹកនេះនឹងមានកន្លែងសម្រាប់សណ្ឋាគារផ្សារទំនើប ឧស្យាន និងសូម្បីតែកំពង់ផែសម្រាប់កប៉ាល់និងយន្តហោះតូចៗដើម្បីទទួលភ្ញៀវនៅទីនោះតាមរចនាប័ទ្ម។ ហើយវាមានរូបរាងរចនាមើលទៅដូចសត្វកន្ធាយ។គេនឹងត្រូវការកន្លែងពិសេសមួយ ក្នុងការសាងសង់វាដែរ ដែលជាកន្លែងមិនទាន់មានស្រាប់។ អ្នករចនាបានកំណត់ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាទីតាំង។

ផ្ទៃសមុទ្រប្រហែលមួយគីឡូម៉ែត្រការ៉េនឹងត្រូវការបូមខ្សាច់ ហើយទំនប់រាងរង្វង់មួយនឹងត្រូវបានសាងសង់ឡើងមុនពេលការស្ថាបនាអាចចាប់ផ្ដើមបាន។ អ្នករចនាបានកំណត់កន្លែងមួយនៅឯកំពង់ផែ KingAbdullah ចម្ងាយ១៣០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Jeddah ជាទីតាំងដ៏ល្អ។ អ្នករចនាLazzarini សង្ឃឹមថាការសាងសង់អាចចាប់ផ្តើមនៅឆ្នាំ២០៣៣ ជាមួយនឹងពេលវេលាសាងសង់៨ឆ្នាំ៕

ប្រភព: CNN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...