អុញ! ល្បីថា ទូរសព្ទ Samsung Galaxy S23 Ultra នឹងធ្វើការទម្លាក់កាមេរ៉ាសែហ្វី ពី40MP ទៅកាន់12MP - TrueID

អុញ! ល្បីថា ទូរសព្ទ Samsung Galaxy S23 Ultra នឹងធ្វើការទម្លាក់កាមេរ៉ាសែហ្វី ពី40MP ទៅកាន់12MP

December 20, 2022

បរទេស៖ ចាប់តាំងពីទូរសព្ទ Galaxy S20 Ultra ដំបូងមក សមាជិកស៊េរី S លំដាប់កំពូល តែងតែមានកាមេរ៉ាសែហ្វី 40MP ប៉ុន្តែនៅឆ្នាំក្រោយអ្វីៗអាចនឹងផ្លាស់ប្ដូរ។ របាយការណ៍ចុងក្រោយរបស់ប្រភព  GalaxyClub អះអាងថាយើងអាចនឹងឃើញសេនស័រគុណភាពបង្ហាញថ្មី នៅក្នុងទូរសព្ទ Galaxy S23 Ultra ដែលនឹងមកដល់ក្នុងខែកុម្ភៈ ឆ្នាំ2023។

យោងតាមការលេចធ្លាយពីមុនៗ Galaxy S23 និង S23+ នឹងទទួលបានកាមេរ៉ាសែហ្វីថ្មី ដែលត្រូវបានអាប់ដេត។ពួកវានឹងផ្លាស់ប្ដូរកាមេរ៉ាសែហ្វី 10MP ទៅ 12MP ហើយ S23 Ultra វិញនឹងមានសេនស័រ 12MP ដែរ។ ឥឡូវ ជាដំបូង វាអាចហាក់ដូចជាប្រសើរ សម្រាប់ S23 និង S23+ ប៉ុន្តែជាការទម្លាក់សម្រាប់ Ultra។ យ៉ាងណាមិញ ដូចដែលមនុស្សភាគច្រើនបានដឹងចំនួនភិចសែលមិនមែនជាអ្វីគ្រប់យ៉ាងនោះទេដូច្នេះយើងពិតជាអាចទទួលបានគុណភាពរូបភាពជារួម ប្រសើរជាងមុន។ ហើយប្រហែលជា ទីបំផុតយើងនឹងទទួលបាន AF នៅពីខាងមុខ។

រូបភាពពី @Onleaks
រូបភាពពី @Onleaks

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...