រថយន្ត Apple Car អាចនឹងបង្កើតប្រព័ន្ធប្រតិបត្តិការ carOS ផ្ទាល់ខ្លួន ដូច Tesla ដែរ - TrueID

រថយន្ត Apple Car អាចនឹងបង្កើតប្រព័ន្ធប្រតិបត្តិការ carOS ផ្ទាល់ខ្លួន ដូច Tesla ដែរ

April 18, 2022

បរទេស៖ ពាក្យចចាមអារ៉ាមអំពីរថយន្ត Apple Car មិនមែនជារឿងថ្មីនោះទេហើយវាកាន់តែច្បាស់ទៅៗថា យើងនឹងបានឃើញរថយន្តអគ្គិសនីពីក្រុមហ៊ុន Apple នៅពេលចុងក្រោយ។ ឥឡូវនេះ របាយការណ៍ចុងក្រោយថ្មីមួយបានបញ្ជាក់ថា Appleនឹងអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ OS ផ្ទាល់ខ្លួនដូចក្រុមហ៊ុន Tesla ដែរដើម្បីគ្រប់គ្រងទិដ្ឋភាពផ្សេងៗនៃរថយន្ត និងការបើកបរ។

យោងតាមរបាយការណ៍មួយរបស់ក្រុមហ៊ុន Digitimes ដែលដកស្រង់ខ្សែសង្វាក់ផ្គត់ផ្គង់បានឲ្យដឹងថាApple នឹងបង្កើតប្រព័ន្ធប្រតិបត្តិការ ដូច Tesla ដែរ។ OS នេះដែលបានរួមបញ្ចូលកណ្ដាលនេះនឹងគ្រប់គ្រងទិដ្ឋភាពទាំងអស់នៃរថយន្ត រួមទាំងការបញ្ជាទិសដៅ ការគ្រប់គ្រងផ្លូវការរួមបញ្ចូល Apple Music និងម៉ាស៊ីនត្រជាក់ជាដើម។របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនកូរ៉េនឹងជួយក្នុងការអភិវឌ្ឍន៍សេនស័របើកបរដោយស្វ័យប្រវត្តិដែលបង្កើតជាផ្នែកនៃ Domain Control Unit (DCU)។ DCU គឺជាធាតុផ្សំដែលគ្រប់គ្រងដំណើរការទិន្នន័យសេនស័រនៅលើរថយន្តទាំងអស់។

ដូចដែលបានរាយការណ៍កាលពីមុន DCU របស់ Apple Car ទំនងជាផ្អែកលើការរចនាស្រដៀងនឹងឈីប M1 ហើយត្រូវបានបង្កើតឡើងនៅក្នុងទំនាក់ទំនងជាមួយក្រុមហ៊ុនកូរ៉េ។រថយន្ត Tesla ប្រើប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដោយផ្អែកលើ Linux ដែលដំណើការនៅលើ Intel Atom E3950។ ជាមួយនឹងរថយន្ត Apple Car ឈីបរបស់ Appleគួរតែមានសមត្ថភាពអាចគ្រប់គ្រងបានទាំងមុខងារបើកបរ និងព័ត៌មានកម្សាន្ត។ ហើយ carOS ដែលរួមបញ្ចូលកណ្ដាលនេះ នឹងមានបទពិសោធន៍ប្រើប្រាស់ដ៏រុងរឿង៕

រូបតំណាងរថយន្ត Apple Car
រូបតំណាងរថយន្ត Apple Car

ប្រភព: Notebookcheck

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...