NASA បម្រុងទុកថ្ងៃចំនួនពីរ នៅចុងខែនេះ សម្រាប់បាញ់បង្ហោះរ៉ុក្កែតទៅឋានព្រះចន្ទ ជាថ្មី - TrueID

NASA បម្រុងទុកថ្ងៃចំនួនពីរ នៅចុងខែនេះ សម្រាប់បាញ់បង្ហោះរ៉ុក្កែតទៅឋានព្រះចន្ទ ជាថ្មី

September 9, 2022

អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិក NASA មានកាលបរិច្ឆេទថ្មីចំនួនពីរនៅក្នុងចិត្ត គឺថ្ងៃទី២៣ ខែកញ្ញា ឬថ្ងៃទី២៧ ខែកញ្ញា សម្រាប់ការប៉ុនប៉ងបន្ទាប់ក្នុងការបាញ់បង្ហោះរ៉ុក្កែតដ៏ធំថ្មីរបស់ខ្លួនទៅឋានព្រះចន្ទនៅលើបេសកកម្មសាកល្បងដែលមិនទាន់ដាក់មនុស្សឲ្យទៅជាមួយ។ NASA កំពុងព្យាយាមធ្វើការលើបញ្ហាលេចធ្លាយឥន្ធនៈនៃរ៉ុក្កែត ដែលមានឈ្មោះថា Space Launch System ឬ SLS។

ក្នុងអំឡុងពេលការប៉ុនប៉ងបាញ់បង្ហោះចុងក្រោយនៅមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida កាលពីថ្ងៃសៅរ៍ ទី៣ ខែកញ្ញា រ៉ុក្កែតបានលេចធ្លាយដ៏ធំមួយខណៈពេលដែលវាត្រូវបានចាក់បំពេញឥន្ធនៈ​ ជាមួយអ៊ីដ្រូសែនរាវដែលត្រជាក់ខ្លាំង។ហើយខណៈដែលរ៉ុក្កែតនៅតែស្ថិតនៅលើទីលាន NASA កំពុងស្វែងរកដំណោះស្រាយលើបញ្ហានោះដោយជួសជុលនិងប្ដូរចំណុចបិទមួយចំនួន មុនពេលដំណើរការធ្វើតេស្ដ ដើម្បីប្រាកដថា ការលេចធ្លាយទាំងអស់ត្រូវបានបិទ។វានៅមិនទាន់ច្បាស់ថា នឹងត្រូវចំណាយពេលប៉ុន្មានទេ។ សម្រាប់ពេលនេះ គេនៅតែរង់ចាំមើលពេលវេលាសម្រាប់ការបាញ់បង្ហោះបេសកកម្ម Artemis I។

គោលដៅចុងក្រោយនៃគម្រោងនេះ គឺដើម្បីធ្វើឲ្យរ៉ុក្កែត SLS ឆ្ពោះទៅកាន់គន្លងនិងបញ្ចេញយានខេបសុល Orion ដែលត្រូវបានបង្កើតឡើងសម្រាប់ដឹកអវកាសយានិកប៉ុន្តែការហោះហើរនេះគឺមិនទាន់ដាក់សមនុស្សឲ្យទៅជាមួយនៅឡើយទេសម្រាប់បេសកកម្មធ្វើតេស្ដ។ យានខេបសុលនឹងបន្តទៅកាន់គន្លងជុំវិញព្រះចន្ទមុនពេលធ្វើដំណើរចម្ងាយ ២៣៩,០០ម៉ាយ៍ (ប្រហែលជាង ៣៨០,០០០គីឡូម៉ែត្រ)ត្រលប់មកកាន់ផែនដីវិញ។ បេសកកម្ម ArtemisI គ្រាន់តែជាការចាប់ផ្តើមនៃកម្មវិធីមួយ ដែលមានបំណងបញ្ជូនមនុស្សទៅឋានព្រះចន្ទឡើងវិញហើយពេលចុងក្រោយក៏នឹងដាក់ឲ្យមនុស្ស ចុះចតជាន់លើដីនៅភពអង្គារដែរ៕

ជង់រ៉ុក្កែត SLS
ជង់រ៉ុក្កែត SLS

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...