បរទេស៖ បើយោងតាមប្រភព Quandt បានឲ្យដឹងថា ក្រុមហ៊ុន Xiaomi នឹងបង្ហាញស៊េរីទូរសព្ទXiaomi 12T នៅសប្តាហ៍ក្រោយ បើទោះបីជាកាលបរិច្ឆេទចេញលក់ពិតប្រាកដនៅតែមិនទាន់ដឹងនៅដំណាក់កាលនេះក៏ដោយ។ ចៃដន្យ Xiaomi មិនទាន់ចាប់ផ្ដើមបង្ហាញteaser ស៊េរី Xiaomi 12T នៅលើបណ្ដាញសង្គមណាមួយនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភព Quandt បានរាយការណ៍ថាទូរសព្ទ Xiaomi 12T នឹងចាប់ផ្ដើមក្នុងតម្លៃ €649 (ប្រហែល $650) នៅអឺរ៉ុប។ ជាគោល ទូរសព្ទ Xiaomi 11T ចេញលក់ក្នុងតម្លៃ €549.90ជាមួយនឹងទំហំផ្ទុក 128GB ឬ €599.90 ប្រសិនបើអ្នកជ្រើសរើសសម្រាប់កំណែ256GB។ ជាងនេះទៅទៀត ប្រភព Quandtអះអាងថា ទូរសព្ទ Xiaomi 12T Proឯនេះវិញមានតម្លៃយ៉ាងហោចណាស់ €849 (ប្រហែល $850) ដែលលើស Xiaomi 12T ចំនួន $200។
ម៉ូឌែលទាំងពីរនេះនឹងមកជាមួយជម្រើសទំហំផ្ទុក 128GB ដែលភ្ជាប់មកជាមួយរ៉េម 8GB សម្រាប់ 12T ឬ 12GB សម្រាប់ Xiaomi 12T Pro។ ដូចដែលបានរំពឹងទុក Xiaomi12T Pro ពឹងផ្អែកលើឈីប Snapdragon 8 Plus Gen 1 ដោយ Xiaomi 12T ឯនេះវិញនឹងប្រើឈីប Dimensity 8100 Ultra ជំនួសវិញ។ លើសពីនេះ ទាំងពីរម៉ូឌែលនេះមានកាមេរ៉ាគោលផ្សេងគ្នា ប៉ុន្តែមានឡេនទូលាយ8MP, កាមេរ៉ាម៉ាក្រូ 2MP, និងកាមេរ៉ាសែហ្វី20MP ដូចគ្នា។ Xiaomi 12T ប្រើសេនស័រគោល 108MP ផ្ទុយទៅវិញ Xiaomi 12T Pro ប្រើសេនស័រ 200MP។
ចំពោះផ្នែកផ្សេងទៀត Xiaomi 12T និង Xiaomi12T Pro គឺស្រដៀងគ្នាមិនគួរឲ្យជឿ។ម៉ូឌែលទាំងពីរមានទំហំថ្ម 5,000 mAhដែលគាំទ្រល្បឿនសាក 120W ក៏ដូចជាអេក្រង់ AMOLED ទំហំ 6.67អ៊ីញ ដែលមានកម្រិតបង្ហាញ 2,712 x 1,220 ភិចសែល ជាមួយល្បឿន 120Hz refresh rate។ បន្ថែមពីនេះ ប្រភព Quandt រាយការណ៍ម៉ូឌែលទាំងពីរ នឹងបញ្ចេញជាមួយ MIUI 13 ផ្អែកលើAndroid 12 ជាជាង Android 13 ថ្មី៕
ប្រភព: Notebookcheck