ចិន៖ ក្រុមអវកាសយានិកចិនកាលពីថ្ងៃអាទិត្យទទួលបានការអនុវត្តដោយជោគជ័យនៃការចេញដើរខាងក្រៅជាលើកដំបូង នៅខាងក្រៅស្ថានីយអវកាសរបស់ខ្លួនដែលជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងកម្មវិធីអវកាសដែលកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស។បើយោងតាមទីភ្នាក់ងារអវកាស China Manned SpaceAgency (CMSA) បាននិយាយថា ការដើរនៅទីអវកាសនេះគឺជាលើកទីពីរហើយដោយក្រុមអវកាសចិន ចាប់តាំងពីបេសកកម្ម Shenzhou7 នៅឆ្នាំ២០០៨ ប៉ុន្តែធ្វើឡើងនៅខាងក្រៅយានអវកាសមួយ។
ប្រទេសចិនបានបញ្ជូនអវកាសយានិកចំនួន៣នាក់ រួមមានលោក Nie Haisheng, Liu Boming, និង Tang Hongboចូលទៅក្នុងទីអវកាស កាលពីខែមិថុនា។ កាលពីព្រឹកថ្ងៃអាទិត្យ អវកាសយានិកចំនួនពីរនាក់បានចេញដើរខាងក្រៅម៉ូឌុលស្នូលនៃស្ថានីយអវកាសដែលមានឈ្មោះថា Tiangong នេះបើតាម CMSA។
កំឡុងពេលដើរលើលំហអវកាស ពួកគាត់បានធ្វើតេស្ដសម្លៀកបំពាក់អវកាសជំនាន់ថ្មីដំឡើងឧបករណ៍ ដំឡើងកាមេរ៉ា panorama និងធ្វើតេស្ដដៃរ៉ូបូតរបស់ស្ថានីយ៕
ប្រភព: CNN