លេចធ្លាយពីជម្រើសពណ៌ នៃស៊េរី iPhone 14 និងល្បឿនសាកថ្មផងដែរ - TrueID

លេចធ្លាយពីជម្រើសពណ៌ នៃស៊េរី iPhone 14 និងល្បឿនសាកថ្មផងដែរ

August 4, 2022

បរទេស៖ ជាដំបូង វាហាក់ដូចជាអ្នកដែលចង់ទិញ Apple iPhone 14 ឬ iPhone 14 Max នឹងមានជម្រើសពណ៌ បៃតង, ស្វាយ (ត្រូវបានគេរាយការណ៍ថា ជំនួសពណ៌ផ្កាឈូក),ខៀវ, ខ្មៅ, ស, និងក្រហម។ ប្រភពនេះហាក់ដូចជាមានទំនុកចិត្ត 80% អំពីរឿងនេះ ហើយមានអ្នកបែកធ្លាយផ្សេងទៀតផងដែរដែលបាននិយាយអំពីជម្រើសពណ៌បៃតងនិងស្វាយនេះ។

សម្រាប់ iPhone 14 Pro និង iPhone 14 Pro Max វិញ ហ្វេនៗអាចរំពឹងថានឹងមានជម្រើសពណ៌ បៃតង, ស្វាយ, ប្រាក់, មាស, និងខ្មៅដោយអ្នកបង្ហាញប្រាប់មានទំនុកចចិត្តត្រឹមតែ 60% ប៉ុណ្ណោះ ដែលប្រាកដក្នុងជម្រើសពណ៌ទាំងនេះដែលពណ៌ស្វាយចូលមកជំនួសពណ៌ខៀវ។

នៅពេលនិយាយអំពីអត្រាសាកថ្ម វាត្រូវបានគេរាយការណ៍ថាស៊េរីទូរសព្ទ iPhone 14 នឹងគាំទ្រល្បឿនសាក 30W ប៉ុន្តែការឡើងកម្ដៅអាចនឹងទម្លាក់ទៅកម្រិត 25-27W។វាមិនមែនជាការបន្ថែមដ៏ច្រើនពេកទេ សម្រាប់ស៊េរី iPhone ជំនាន់ក្រោយទោះបីជាកម្លាំងវ៉ាត់ត្រូវបានដំឡើង។ គួរឲ្យស្ដាយ វាហាក់ដូចជាការសាកថ្មឥតខ្សែសម្រាប់iPhone 14 មិនមានការដំឡើងបន្ថែមអីនោះទេ ជាមួយនឹងអត្រាសាកឥតខ្សែ15W MagSafe នៅតែដដែល។

ស៊េរី iPhone 14 មើលពីខាងមុខ
ស៊េរី iPhone 14 មើលពីខាងមុខ

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...