បរទេស៖ ទូរសព្ទ OnePlus 11 កំពុងធ្វើដំណើរមកហើយ។ បន្ទាប់ពីមាន teaser និងការបែកធ្លាយជាបន្តបន្ទាប់ ទីបំផុត ក្រុមហ៊ុន OnePlus បានប្រកាសពីគម្រោងរបស់ខ្លួន សម្រាប់ការចេញទូរសព្ទជំនាន់បន្ទាប់របស់ខ្លួនគឺ OnePlus 11។ ដូចដែលបានចែករំលែកនៅលើផេកផ្លូវការរបស់ខ្លួន OnePlusឥឡូវបានបញ្ជាក់ពី ព្រឹត្តិការណ៍ដាក់បង្ហាញសម្រាប់ទូរសព្ទ OnePlus11។
នៅលើរូបភាពមានពាក្យថា "Cloud 11. AOnePlus Launch Event។ ថ្ងៃទី7 ខែកុម្ភៈ។ទីក្រុងញូដេលី។ Witness the Shape of Power"។ យើងអាចនិយាយបានថាOnePlus 11 នឹងបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួន នៅថ្ងៃនោះ។ខណៈពេលដែល OnePlus 11 នឹងក្លាយជាតារានៃកម្មវិធីនោះក្រុមហ៊ុន OnePlus ត្រូវបានគេរំពឹងថានឹងបង្ហាញផលិតផលមួយចំនួនផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍នោះ។មួយក្នុងចំណោមនោះនឹងមានកាសស្ដាប់ត្រចៀកឥតខ្សែជំនាន់ទី2 នោះគឺOnePlus Buds Pro 2៕
February 7.#OnePlus11 5G#OnePlusBudsPro2
— OnePlus (@oneplus) December 19, 2022
ប្រភព: Notebookcheck