Samsung នាំយកមុខងារលុបវត្ថុមិនត្រូវការចេញពីរូបថត មកកាន់ម៉ូឌែលទូរសព្ទជំនាន់មុនៗហើយ - TrueID

Samsung នាំយកមុខងារលុបវត្ថុមិនត្រូវការចេញពីរូបថត មកកាន់ម៉ូឌែលទូរសព្ទជំនាន់មុនៗហើយ

February 25, 2022

បរទេស៖ Magic Eraser គឺជាមុខងារពិសេសមួយដែលមាននៅលើទូរសព្ទPixel 6 របស់ Google ហើយវាផ្ដល់នូវលទ្ធផលគួរឲ្យចាប់អារម្មណ៍។ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Samsung ក៏មានមុខងារស្រដៀងគ្នានេះដែរដែលត្រូវបានគេហៅថា Object Eraser ចេញកាលពីដើមឆ្នាំជាមួយនឹងស៊េរីទូរសព្ទ Galaxy S21 ហើយឥឡូវនេះមុខងារនេះកំពុងពង្រីកការប្រើប្រាស់បន្ថែមទៅកាន់ឧបករណ៍ផ្សេងទៀតនិងបន្ថែមសមត្ថភាពក្នុងការលុបអ្វីដែលចាំងនិងមានស្រមោល។

មុខងារ “ObjectEraser” ស្ថិតនៅក្នុងកម្មវិធី Samsung Gallery ហើយវាដំណើរការដូចទៅនឹង Magic Eraser របស់ Googleនៅលើ Pixel 6 ដែរ។អ្នកប្រើប្រាស់ត្រូវបានផ្ដល់ជម្រើស ក្នុងការហាយឡាយនិងលុបមនុស្សនិងវត្ថុផ្សេងៗចេញពីរូបថតមួយសន្លឹកដោយទូរសព្ទបានប្រើប្រាស់បញ្ញាសិប្បនិម្មិត AI។

មុខងារ ObjectEraser កំពុង​ពង្រីក​ដាក់ឲ្យប្រើប្រាស់ទៅកាន់ទូរសព្ទ Samsungបន្ថែមទៀត។ ស៊េរី GalaxyS10, S10+,S10e, Galaxy A52 និង Galaxy Note 10 នឹងទទួលការប្រើប្រាស់ជាមួយមុខងារObject Eraser នេះ ជាមួយនឹងការអាប់ដេតថ្មី៕

មុខងារ object eraser
មុខងារ object eraser
មុខងារ object eraser កំពុងលុបអ្វីដែលចាំង
មុខងារ object eraser កំពុងលុបអ្វីដែលចាំង
មុខងារ object eraser លុបអ្វីដែលចាំង
មុខងារ object eraser លុបអ្វីដែលចាំង

ប្រភព: 9to5Google

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...