បរទេស៖ បើក្រឡេកមើលដំបូងមួយភ្លែត រ៉ូបូត OceanOneK មើលទៅហាក់ដូចជាអ្នកមុជទឹកមែនទែនទៅក្នុងសមុទ្រ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Stanford បានរចនាមនុស្សយន្តនេះឲ្យចុះទៅក្រោមទឹកដើម្បីរុករកយន្តហោះ កប៉ាល់ នាវាមុជទឹក និងប្រហែលជាទីក្រុងដែលបានបាត់បង់ ដែលមនុស្សធម្មតាមិនអាចទៅដល់។ហើយនៅឆ្នាំនេះ រ៉ូបូតដែលមានលក្ខណៈដូចទៅនឹងមនុស្សមួយនេះ បានឈានដល់ចំណុចសំខាន់ថ្មីមួយនៅពេលវាមុជហែលបាន៨៥២ម៉ែត្រ នៅក្រោមផ្ទៃមហាសមុទ្រ។
រ៉ូបូតនេះមានដៃដែលអាចចាប់វត្ថុបុរាណ ដែលមិនអាចកាត់ថ្លៃបាន ហើយនាំវាទៅលើផ្ទៃសមុទ្រហើយភ្នែក Stereoscopy បែប 3Dរបស់វាចាប់រូបភាពពិភពលោក នៃពណ៌ដ៏ជ្រៅ។ ប៉ុន្តែលក្ខណៈពិសេសមួយទៀតធ្វើឲ្យរ៉ូបូតនេះកាន់តែពិសេសជាងមុន គឺប្រព័ន្ធឆ្លើយតបទៅនឹងការប៉ះ។អន្តរកម្មនេះអនុញ្ញាតឲ្យប្រតិបត្តិកររបស់វា (មនុស្ស)ទទួលបាននូវអារម្មណ៍នៃបទពិសោធន៍ ហាក់បីដូចជាពួកគេបានមុជទឹកចូលទៅដោយខ្លួនឯង ដោយគ្មានគ្រោះថ្នាក់ឬសម្ពាធក្រោមទឹក ដូចដែលអ្នកមុជទឹកបានជួបប្រទះ។
លោក Oussama Khatib ដែលជាអ្នកស្រាវជ្រាវរ៉ូបូតនៅសាកលវិទ្យាល័យStanford និងនិស្សិតរបស់គាត់បានសហការគ្នាជាមួយអ្នកបុរាណវិទ្យានៅសមុទ្រជ្រៅ ហើយធ្លាប់បានចាប់ផ្តើមបញ្ជូនរ៉ូបូតនេះទៅមុជទឹកក្នុងខែកញ្ញា។ក្រុមនេះទើបតែបានបញ្ចប់បេសកកម្មក្រោមទឹកមួយទៀត កាលពីខែកក្កដា។ រហូតមកដល់ពេលនេះរ៉ូបូត OceanOneK បានរុករកយន្តហោះ Beechcraft BaronF-GDPV ដែលបានលិច, នាវាអ៊ីតាលី Le Francesco Crispi, សំពៅរ៉ូម៉ាំងសតវត្សរ៍ទី២, យន្តហោះសង្គ្រោមលោកលើកទី២ P-38 Lightning, និងនាវាមុជទឹកដែលមានឈ្មោះថា LeProtée។ OceanOneK អាចគ្រាន់តែជាការចាប់ផ្តើមនៃអនាគតមួយដែលរ៉ូបូតធ្វើការរុករកនៅក្រោមទឹក ដែលមានគ្រោះថ្នាក់ពេកសម្រាប់មនុស្សនិងជួយយើងឲ្យមើលឃើញមហាសមុទ្រតាមរបៀបថ្មីទាំងស្រុង៕
ប្រភព: CNN