អ្នកវិទ្យាសាស្ត្រទើបតែរកឃើញ សារធាតុរ៉ែថ្មីចំនួនពីរ ក្នុងអាចម៍ផ្កាយ ធ្លា-ក់មកកាន់ផែនដី - TrueID

អ្នកវិទ្យាសាស្ត្រទើបតែរកឃើញ សារធាតុរ៉ែថ្មីចំនួនពីរ ក្នុងអាចម៍ផ្កាយ ធ្លា-ក់មកកាន់ផែនដី

December 25, 2022

បរទេស៖ អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណរ៉ែចំនួនពីរ ដែលមិនធ្លាប់ឃើញមាននៅលើផែនដីនៅក្នុងអាចម៍ផ្កាយដែលមានទម្ងន់១៥.២តោន។ សារធាតុរ៉ែទាំងនេះបានមកពី បំណែកកម្ទេចនៃអាចម៍ផ្កាយនេះដែលមានទម្ងន់៧០ក្រាម ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសសូម៉ាលី ក្នុងឆ្នាំ២០២០។ លោក Chris Herd អ្នករក្សាទុកនៃការប្រមូលអាចម៍ផ្កាយរបស់សាកលវិទ្យាល័យ Universityof Alberta បានទទួលសំណាកថ្មអវកាសនេះដូច្នេះគាត់អាចចាត់ថ្នាក់វាបាន។

នៅពេលគាត់កំពុងពិនិត្យមើលវា មានអ្វីមួយមិនធម្មតាទាក់ភ្នែករបស់គាត់ដែលផ្នែកខ្លះនៃសំណាកមិនអាចកំណត់អត្តសញ្ញាណបាន ដោយមីក្រូទស្សន៍នោះទេ។ បន្ទាប់មកគាត់បានសុំយោបល់ពីលោក Andrew Locockដែលជាប្រធានមន្ទីរពិសោធន៍ Electron Microprobe របស់សាកលវិទ្យាល័យពីព្រោះលោក Locock មានបទពិសោធន៍ទាក់ទងនឹងសារធាតុរ៉ែថ្មីៗ។

គេបានរកឃើញសារធាតុរ៉ែថ្មីចំនួនពីរដោយមួយត្រូវបានគេដាក់ឈ្មោះថា elaliite និងមួយទៀត elkinstantonite។ លោក Oliver Tschauner អ្នកជំនាញផ្នែករ៉ែ និងជាសាស្ត្រាចារ្យស្រាវជ្រាវផ្នែកភូគព្ភសាស្ត្រនៅសាកលវិទ្យាល័យNevada ទីក្រុង Las Vegas បាននិយាយថាការអនុម័តរបស់សមាគមរ៉ែអន្តរជាតិ លើសារធាតុរ៉ែថ្មីចំនួនពីរនៅក្នុងខែវិច្ឆិកាឆ្នាំនេះ បង្ហាញថាការងារមានភាពខ្លាំងក្លា៕

រូបតំណាងអាចម៍ផ្កាយ
រូបតំណាងអាចម៍ផ្កាយ

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...