នេះជាទូរសព្ទ Vivo Y77 5G កម្រិតថវិកា តែលក្ខណៈសម្បត្តិវិញមិនធម្មតា - TrueID

នេះជាទូរសព្ទ Vivo Y77 5G កម្រិតថវិកា តែលក្ខណៈសម្បត្តិវិញមិនធម្មតា

July 8, 2022

ចិន៖ ក្រុមហ៊ុន Vivo បានបង្ហាញទូរសព្ទY77 5G ដែលបន្តវេនពី Y76 5Gនិង Y76s កាលពីឆ្នាំមុន។ថ្វីត្បិតតែជាអ្នកស្នងតំណែងរបស់ស៊េរី Y76 ក៏ដោយ ក៏ Y775G នៅតែពឹងផ្អែកលើឈីប MediaTek Dimensity 810ដូចគ្នាទៅនឹង Y76s។ ដូច្នេះហើយ Y77 5G មាន ARM Cortex-A76 CPU coresចំនួនពីរ បូករួមទាំង Cortex-A55 cores ប្រាំមួយ និង GPU Mali-G57 MP2។

ដោយឡែក Y77 5G មានអេក្រង់IPS ទំហំ6.58អ៊ីញ ដែលប្រតិបត្តិការនៅក្នុងកម្រិតភាពច្បាស់ 2,408 x 1,080 ភិចសែល ក្នុងវិមាត្រទំហំ164 x 75.84 x 8.25 mm និងទម្ងន់ 194 g។ បន្ថែមពីនេះ ឧបករណ៍នេះមានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 256GB ដែលបន្ថែមបាន, និងថាមពលថ្ម5,000 mAh ដែលវាអាចសាកថ្មបាននៅកម្រិត 18W។ ទន្ទឹមនឹងនេះដែរ Vivo បានរួមបញ្ចូលកាមេរ៉ាខាងមុខទំហំ16MP បូករួមទាំងសេនស័រកាមេរ៉ាខាងក្រោយ 50MP និង 2MP ដែលប្រើជាកាមេរ៉ាគោលនិងមួយទៀតជាប្រភេទម៉ាក្រូ។

នៅពេលចេញលក់ Vivo បានដាក់តម្លៃឲ្យY77 5G នៅក្នុងចំនួន CNY 1,299 (~US$195)នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះមកដល់ជាមួយជម្រើសពណ៌ Glowing Galaxy និង Starlight Black ជាមួយ Funtouch OS 12.0 ដោយពឹងផ្អែកលើ Android 12៕

ប្រភព: Notebookcheck

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...