ក្រុមហុ៊ន Smart Axiata ចាប់​ផ្តើម​យុទ្ធនាការ​អក្ខរកម្មឌីជីថល ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជាឱ្យ​​ប្រើប្រាស់ប្រព័ន្ធអ៉ីបធឺណិត​ប្រកបដោយ​សុវត្ថិភាព និង​ទំនួលខុសត្រូវ! - TrueID

ក្រុមហុ៊ន Smart Axiata ចាប់​ផ្តើម​យុទ្ធនាការ​អក្ខរកម្មឌីជីថល ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជាឱ្យ​​ប្រើប្រាស់ប្រព័ន្ធអ៉ីបធឺណិត​ប្រកបដោយ​សុវត្ថិភាព និង​ទំនួលខុសត្រូវ!

December 27, 2021

ភ្នំពេញ៖ ក្រុមហ៊ុនSmart Axiataដែល​ជា​ប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបាន​ចាប់ផ្ដើម​យុទ្ធនាការ​អក្ខរកម្ម​ឌីជីថល​​​ ដែល​មាន​កម្មវិធី​ពិភាក្សា​​​​លើ​ប្រព័ន្ធ​អ៉ីនធឺណិតនិង​សៀវភៅណែនាំស្ដីពីអក្ខរកម្មឌីជីថល​ ​ ក្នុង​បំណងជួយ​​ឱ្យ​ប្រជាពលរដ្ឋ​​កម្ពុជា​ប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណិត​ប្រកប​ដោយ​​​សុវត្ថិភាព​​​ក៏​ដូច​ជា​​ជួយ​សិស្សានុសិស្ស​ឱ្យ​ចេះ​ប្រើ​ប្រាស់​​មុខងារ​​ឌីជីថល​កាន់​តែ​ប្រសើរ​ក្នុង​ការ​រស់​នៅ​ប្រចាំ​​ថ្ងៃនិងការសិក្សារៀនសូត្ររបស់​​ពួកគេ​។

កម្មវិធី «​សុវត្ថិភាព​លើប្រព័ន្ធអ៉ីនធឺណិត និង​ការ​ការពារ​ក្មេងវ័យជំទង់​ក្នុងយុគ​សម័យ​ឌីជី​ថល» មានចាក់ផ្សាយ​​ភាគ​ទីមួយ និង​ភាគទីពីរ ​លើ​ទំព័រហ្វេសប៊ុក Smart for Cambodia​ និងទំព័រ​ហ្វេស​ប៊ុក Kit Kou Kon​​​​។ ភាគ​ទី៣ នឹង​ត្រូវ​ចាក់​ផ្សាយ​ក្នុង​​​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។​

កម្មវិធី​​​​​​កិច្ចពិភាក្សានេះ​​ត្រូវ​បាន​ផលិតឡើង​​ដោយ​មាន​​ការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ លេីវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​ (CBRD) គិតគូរកូន (Kit Kou Kon) អង្គការ​យូនីសេហ្វ​​កម្ពុជា និង​អង្គការ​មិន​មែនរដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ជា​ដៃគូ រួមទាំង​អង្គការសកម្មភាព​ដើម្បីកុមារ(APLE)  និង​អង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា (ICS)។

កម្មវិធី​ពិភាក្សា​តាម​​អនឡាញ​​​ដែល​មាន​ ៣​ភាគ​ ហើយ​​​ភាគ​នីមួយៗមាន​រយៈពេល២០នាទី​​នេះ​ ​បង្ហាញ​ពី​ឱកាស និង​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អុិនធឺណិត​របស់​កុមារ និង​ក្មេង​វ័យ​ជំទង់​ខណៈ​ក្រុម​អ្នក​ជំនាញ​ក៏​បាន​ផ្ដល់​ការ​ណែនាំ​ស៊ីជម្រៅផង​ដែរអំពីការចិញ្ចឹមកូន​ក្នុង​សម័យ​​​ឌីជីថល​សម្រាប់​អាណាព្យាបាល​ និង​គន្លឹះ​​វិធីសាស្ដ្រ​ជួយ​ឱ្យ​ក្មេងវ័យ​​ជំទង់​​​មាន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អុិនធឺណិត​។

ក្រៅ​​ពី​ការ​អប់រំក៏មានកម្មវិធី​​កម្សាន្ដ​​ដែល​ជាការ​សម្ដែង​សិល្បៈ​ផង​ដែរ​ពី​សំណាក់​​​​សិល្បៈករនិងសិល្បៈការនី​​ល្បី​​ឈ្មោះ​រួមមាន ក្រុម​ក្មេង​ខ្មែរ និង​​កញ្ញា​ ចិត្ត​ កញ្ជនា

លោក Feiruz Ikhwan នាយក​ប្រតិបត្ដិ​ស្តីទី​របស់​ក្រុមហ៊ុនSmart Axiata បាន​មាន​ប្រសាសន៍​ថា៖

ក្រុមហ៊ុន Smartនិង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​នឹង​បង្កើត “សៀវវភៅណែនាំ​​ស្តីពី​អក្ខរកម្ម​ឌីជីថល” ផងដែរដែល​​នឹងចែកចាយទៅកាន់សិស្សានុសិស្សទូទាំង​ប្រទេស​ចាប់​ពីខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ទៅ។សៀវភៅ​មគ្គុទេសដែលមាន​កម្រាសជាង៣០ទំព័រ​នេះនឹងអប់រំ​សិស្សានុសិស្ស​​អំពីរបៀប​ប្រើ​ប្រាស់​​អ៉ីនធឺណិត​ប្រកបដោយ​ផលិតភាពខណៈ​ដែល​ណែនាំ​ពួកគេ​អំពី​របៀប​ការពារ​ខ្លួន​ឯង​ផងដែរ។

អ្នកស្រី តាន់ សុដានីប្រធាន​នាយកដ្ឋាន​គោលនយោបាយបច្ចេកវិទ្យាគមនាគមន៏និងព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍បាន​ថ្លែង​ថា៖

ក្រុមហ៊ុន Smart Axiata បានគាំទ្រយ៉ាងស្វាហាប់​ដល់ការសម្រេចគោលដៅ​ឌីជីថលរបស់កម្ពុជាហើយ​ក្រុមហ៊ុន​បាន​ផ្តួច​ផ្តើម​កម្មវិធីអប់រំ​បច្ចេកវិទ្យាឌីជីថល​ជាច្រើនរួមមានដូចជា​កម្មវិធីSmartStart Young Innovator Programដែលមានបំណង​ជំរុញ ផ្តល់លទ្ធភាពនិង​ធ្វើឱ្យ​រីកចម្រើន​គំនិត​អាជីវកម្ម​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា និង​កម្មវិធីSmartSparkដែលជាកម្មវិធី​មួយ​ដែល​ណែនាំ​មធ្យោបាយសំខាន់ៗដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​ធំៗ​បំផុត​​​​​របស់​កម្ពុជា។

ក្នុងឆ្នាំ២០១៩ ក្រោមការ​សហការជាមួយ​ក្រុមហ៊ុន Google និងសមាគម GSMAដែល​ជា​សមាគម​ពាណិជ្ជកម្ម​ពិភព​លោក​សម្រាប់​ប្រតិបត្តិករ​បណ្តាញ​ចល័ត​​ ​ក្រុមហ៊ុនSmartបាន​បណ្តុះ​បណ្តាល​សិស្សានុសិស្ស​កម្ពុជា​ជាង ១.៥០០​នាក់ ​​នៅក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​ចំនួន​ពីរ​អំពី​ព័ត៌មាន​ដែលមាន​ប្រយោជន៍​ទាក់ទង​នឹង​អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាពលើប្រព័ន្ធអុិនធឺណិត។

សម្រាប់​ព័ត៌មានបន្ថែម​អំពីកម្មវិធី និងសកម្មភាពទាក់ទងនឹងអក្ខរកម្មឌីជីថល​របស់ក្រុមហ៊ុនSmart Axiataសូម​តាម​ដានទំព័រហ្វេសប៊ុក www.facebook.com/smartforcambodia ​​ ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad”ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤“4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G”ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថលតាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្មនិង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានារួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គមនិង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០(មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុកនិង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

Smart ជីវិត​រស់​រវើក!          

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...