យានរ៉ូវើ Perseverance លើភពអង្គារ នឹងបង្កើតឃ្លាំងផ្ទុកសំណាក ដំបូងបង្អស់ខាងក្រៅភពផែនដី - TrueID

យានរ៉ូវើ Perseverance លើភពអង្គារ នឹងបង្កើតឃ្លាំងផ្ទុកសំណាក ដំបូងបង្អស់ខាងក្រៅភពផែនដី

December 18, 2022

បរទេស​៖ យានរ៉ូវើ Perseverance ហៀបនឹងសាងសង់ឃ្លាំងផ្ទុកសំណាកថ្មនិងដីដំបូងគេនៅលើភពមួយផ្សេងទៀត។ ការបង្កើតទីតាំងឃ្លាំង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការរៀបចំដ៏ស្មុគស្មាញដើម្បីបញ្ជូនថ្មនិងដីដំបូងពីភពអង្គារ មកកាន់ផែនដីវិញ នៅឆ្នាំ២០៣៣។ក្នុងរយៈពេលប៉ុន្មានថ្ងៃ យានរ៉ូវើនឹងចាប់ផ្ដើមទម្លាក់បំពង់សំណាកខ្លះដែលមានផ្ទុកស្នូលថ្មទំហំប៉ុនដីស និងដីល្បាប់ដែលប្រមូលបានពីផ្ទៃភពអង្គារចូលទៅក្នុងឃ្លាំងនៅតំបន់មួយ ដែលគេដាក់ឈ្មោះឲ្យថា Three Forks ក្នុងរណ្ដៅ Jezero។

បំពង់ចំនួន១០នឹងធ្លាក់ចុះប្រហែល៨៨.៤សង់ទីម៉ែត្រ ពីពោះរបស់រ៉ូវើ ហើយដាក់ចុះក្នុងកម្រិតខុសៗគ្នាក្នុងភូមិសាស្ត្រដីគ្មានថ្ម ក្នុងចំណុច Three Forksក្នុងរយៈពេល៣០ថ្ងៃបន្ទាប់។ រ៉ូវើនេះបាននិងកំពុងប្រមូលសំណាកពីថ្ម ដែលខ្លួនបានខួង។កម្មវិធី Mars Sample Returnដែលដំណើរការរួមគ្នាដោយទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសអឺរ៉ុបនឹងក្លាយជាកិច្ចខិតខំប្រឹងប្រែង ដើម្បីចុះចតនៅលើភពអង្គារ ទទួលយកសំណាកនិងបញ្ជូនពួកវាមកកាន់ផែនដីវិញ ក្នុងទសវត្សរ៍ក្រោយ។

យាន Perseverance កំពុងប្រមូលថ្មនិងដី ខណៈពេលវាស៊ើបអង្កេតទីតាំងនៃបឹងបុរាណដែលធ្លាប់មានកាលពីរាប់ពាន់លានឆ្នាំមុន។រូបធាតុទាំងនេះអាចនឹងផ្ទុកភស្ដុតាងសារពាង្គកាយតូចៗ កាលពីអតីតដែលនឹងបង្ហាញថាតើជីវិតធ្លាប់មាននៅលើភពអង្គារដែរឬទេ។អ្នកវិទ្យាសាស្ត្រនឹងប្រើប្រាស់ឧបករណ៍ទំនើបបំផុតមួយចំនួន ដើម្បីសិក្សាសំណាកដ៏មានតម្លៃទាំងនេះ៕

ទីតាំងទម្លាក់សំណាក
ទីតាំងទម្លាក់សំណាក
រូបភាពចំណុច Three Forks
រូបភាពចំណុច Three Forks
ទិដ្ឋភាពលើភពអង្គារ
ទិដ្ឋភាពលើភពអង្គារ

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...