អាចទេ Apple គ្រោងនឹងនាំយកពណ៌មួយនេះ មកដាក់នៅលើស៊េរី iPhone 13 ឡើងវិញ? - TrueID

អាចទេ Apple គ្រោងនឹងនាំយកពណ៌មួយនេះ មកដាក់នៅលើស៊េរី iPhone 13 ឡើងវិញ?

June 21, 2021

បរទេស៖ ពួកយើងបានដឹងកាន់តែច្រើនអំពីអ្វីដែលគួរតែរំពឹងទុកពីសេ៊រី iPhone 13ហើយឥឡូវវាបានលេចចេញទៅកាន់សាធារណជន តាមរយៈគណនីបណ្ដាញសង្គមមួយចំនួនដែលបានចែករំលែករូបភាព render នៃ iPhone 13 ពណ៌ផ្កាឈូកដែលត្រូវបានគេរាយការណ៍ថា នឹងមកដល់នៅចុងឆ្នាំនេះ។

ត្រលប់ទៅកាន់ខែមេសា ក្រុមហ៊ុន Apple បានបន្ថែមជម្រើសពណ៌ស្វាយ សម្រាប់ iPhone 12 និង iPhone 12 mini។ វាមិនមែនជាលើកទីមួយនោះទេដែល Apple បានផ្ដល់ជម្រើសពណ៌ផ្កាឈូកសម្រាប់ទូរសព្ទ។ត្រលប់ទៅកាន់ខែកញ្ញា ឆ្នាំ២០១៣ Apple បានផ្ដល់ជម្រើសពណ៌ផ្កាឈូកសម្រាប់iPhone 5c។

រូ​បភាព render នៃសេ៊រី iPhone 13 ពណ៌ផ្កាឈូក
រូ​បភាព render នៃសេ៊រី iPhone 13 ពណ៌ផ្កាឈូក

ដោយសម្បករបស់វាផលិតឡើងពីសារធាតុប៉ូលីកាបូន ជាជាងអាលុយមីញ៉ូមស្រោបតួខ្លួន iPhone 5c ស្ថិតនៅក្នុងតារាងតម្លៃទាបជាងសែស្រឡាយរបស់វា ហើយដំណើរការដោយបន្ទះឈីប A6 ដែលធ្លាប់បានបំពាក់នៅលើម៉ូឌែលiPhone 5 កាលពីឆ្នាំមុន។ គោលដៅរបស់ iPhone 5c គឺផ្ដល់ឲ្យអ្នកប្រើប្រាស់វ័យក្មេងនិងអ្នកដែលមិនអាចលៃលកទិញ iPhone សេ៊រីខ្ពស់បានប្រើប្រាស់សែស្រឡាយ iPhone ជាជាងជាវទូរសព្ទ Android៕

សេ៊រី iPhone 13 ពណ៌ផ្កាឈូក
សេ៊រី iPhone 13 ពណ៌ផ្កាឈូក
ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...