ភ្នំពេញ៖ ជាលើកដំបូងចាប់តាំងពីការដាក់បង្ហាញជាសាធារណៈនៅ Pebble Beach នៅថ្ងៃទី ១៣ ខែសីហា រថយន្តម៉ូដែល Lamborghini Countach LPI 800-4 កំពុងបង្ហាញខ្លួនលើផ្លូវ។ ក្នុងឱកាសពិសេសនេះ រថយន្តស្ព័រទំនើបថ្មីសន្លាងអមជាមួយម៉ូដែលមុនដ៏សំខាន់បំផុតចំនួនពីរគឺម៉ូដែលCountachLP 400 ជំនាន់ទីមួយ និងម៉ូដែល Countach ខួប ២៥ ឆ្នាំជាជំនាន់ចុងក្រោយដែលបានផលិត។ការបង្ហាញខ្លួនលើកដំបូងប្រកបដោយភាពស្វាហាប់រួមគ្នាជាមួយនឹងតួឯកពីរនាក់នៃការប្រជុំម៉ូដែលជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនបានផ្តល់ទិដ្ឋភាពដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក។
ម៉ូដែល Countach LPI800-4 ផលិតថាមពលកម្លាំងសេះសរុប 814hp។ បំពាក់ដោយម៉ាស៊ីន Lamborghini V12 ចំណុះ 6.5 លីត្រ ផ្តល់ថាមពលកម្លាំង 780 hp រួមផ្សំជាមួយនឹងម៉ាស៊ីនថាមពលអគ្គិសនី 48 វ៉ុល ដែលភ្ជាប់ដោយផ្ទាល់នៅលើប្រអប់លេខ ដែលផ្តល់ថាមពលបន្ថែម34hp សម្រាប់ការឆ្លើយតបភ្លាមៗ និងបង្កើនសមត្ថភាព។ ម៉ាស៊ីនថាមពលអគ្គិសនីត្រូវបានបំពាក់ដោយសូពើកាប៉ាស៊ីទ័រ(supercapacitor) ដែលផ្តល់ថាមពលបីដងច្រើនជាងថ្មលីចូមអ៊ីយ៉ុងដែលមានទម្ងន់ស្មើគ្នា។
រថយន្តនេះនឹងត្រូវផលិតក្នុងចំនួនកំណត់ត្រឹមតែ112 គ្រឿងប៉ុណ្ណោះ ដែលរថយន្តទាំងអស់ត្រូវបានលក់ចេញហើយមុនពេលធ្វើបទបង្ហាញរថយន្តនេះ។ចំនួននៃរថយន្តគឺសំដៅទៅលើ "LP 112" ដែលជាឈ្មោះគម្រោងដែលបានប្រើនៅខាងក្នុងក្រុមហ៊ុនអំឡុងពេលបង្កើតរថយន្តLamborghiniCountach ជំនាន់ដំបូង។ ការដឹកជញ្ជូនរថយន្ត Countach LPI800-4 នឹងចាប់ផ្តើមពីត្រីមាសទី ១ នៃឆ្នាំ២០២២ ជូនដល់អតិថិជនជុំវិញពិភពលោកដែលនឹងមានឯកសិទ្ធិក្នុងការបើកបររថយន្តនៃប្រវត្តិសាស្រ្តរថយន្តដែលត្រូវបានបង្កើតឡើងវិញសម្រាប់ពេលអនាគត៕
រូបថត និងវីដេអូ៖ media.lamborghini.com
ព័ត៌មានអំពីរថយន្ត Automobili Lamborghini: www.lamborghini.com
[English Below]
Countach LPI 800-4 on the road forthe first time
From the first to the last edition,three generations together to celebrate a timeless icon
Sant’Agata Bolognese, January 25, 2022 – For the firsttime since its unveiling at Pebble Beach on August 13, the Lamborghini CountachLPI 800-4 is taking to the road. On this special occasion, the brand-new supersports car was accompanied by two of its most important predecessors: the firstCountach LP 400 and the last Countach 25th Anniversary produced. Thedynamic debut together with two protagonists of the company’s historiccollection provided extraordinary and unprecedented images.
The Countach LPI800-4 produces a total output of 814 hp; it is powered by a Lamborghini6.5-liter V12 engine, delivering 780 hp, combined with a 48-volt electric motormounted directly on the gearbox, which provides an additional 34 hp of powerfor instant response and increased performance. The electric motor is poweredby a supercapacitor that provides three times more power than a lithium-ionbattery of equal weight.
The car will beproduced in a limited edition of just 112 units, all of which were already soldbefore its presentation. Thenumber of units is a reference to "LP 112", the project name usedinternally during the development of the first Lamborghini Countach. Deliveriesof the Countach LPI 800-4 will start from the first quarter of 2022 tocustomers around the world who will have the privilege of driving a piece ofautomotive history reinvented for the future.
Photos and videos: media.lamborghini.com
Information on AutomobiliLamborghini: www.lamborghini.com