បរទេស៖ ខណៈពេលដែលស៊េរីទូរសព្ទ 12S ថ្មីរបស់ Xiaomi ដែលមានឈីប Snapdragon8+ Gen 1 នឹងមិនត្រូវបានដាក់លក់នៅខាងក្រៅប្រទេសចិននោះទេក្រុមហ៊ុននេះក៏កំពុងធ្វើការលើស៊េរីទូរសព្ទ Xiaomi 12Tសម្រាប់ទីផ្សារពិភពលោក ដែលនឹងមានបំពាក់នូវបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ដែលត្រូវបានកែលម្អផងដែរ។ ព័ត៌មានអំពី Xiaomi 12TPro ឥឡូវនេះក៏បានលេចចេញមកផងដែរ មុនពេលការប្រកាសបង្ហាញ។
ដូចដែលបានបើកបង្ហាញដោយអ្នកបែកធ្លាយ Chunvn8888 ទូរសព្ទ Xiaomi12T Pro នឹងមកដល់ជាមួយនឹងកាមេរ៉ាទំហំ 200MP។ របាយការណ៍កាលពីឆ្នាំមុនបានបង្ហាញថា ស៊េរី Xiaomi 12 នឹងត្រូវបានបំពាក់ដោយកាមេរ៉ាទំហំ 200MPប៉ុន្តែទាំងនោះបានប្រែក្លាយទៅជាមិនពិត។ ផ្ទុយទៅវិញ វាហាក់ដូចជាក្រុមហ៊ុន Xiaomiនឹងសម្លឹងឆ្ពោះទៅរកស៊េរី Xiaomi 12T ដោយ 12Tឥឡូវនេះត្រូវបានគេរំពឹងថា នឹងក្លាយជាទូរសព្ទដំបូងគេរបស់ Xiaomiដែលមានកម្រិតកាមេរ៉ា 200MP។
ជាទម្លាប់ ម៉ូឌែលPro និងម៉ូឌែលធម្មតា មានកាមេរ៉ាគោលស្រដៀងគ្នា ដូច្នេះ Xiaomi12T ធម្មតាក៏អាចត្រូវបានរំពឹងថា នឹងភ្ជាប់មកជាមួយសេនស័រ200MP ផងដែរ។ ខណៈពេលដែលការលេចធ្លាយនេះមិននិយាយអ្វីច្រើន ពីសេនស័រ200MPវាក៏មិនមានជម្រើសអ្វីច្រើនដែរ។ បច្ចុប្បន្ននេះ មានតែសេនស័រស្មាតហ្វូន200MP ចំនួនពីរប៉ុណ្ណោះ នោះគឺ ISOCELL HP1 និង HP3 ពីក្រុមហ៊ុន Samsung។ តាមរបាយការណ៍ Xiaomi 12T Pro នឹងមានអេក្រង់ AMOLED 120Hz៕
ប្រភព: Notebookcheck