ចិន៖ ក្រុមហ៊ុន Xiaomi បានបង្ហាញនាឡិកាឆ្លាត Band 7ដែលជាអ្នកតាមដានសុខភាព ដែលវានឹងត្រូវលក់នៅក្នុងប្រទេសចិន ដោយមាននិងគ្មានមុខងារ NFC។ ការបញ្ចូលម៉ូឌុល NFC បន្ថែមទម្ងន់0.3ក្រាម ទៅកាន់ Band 7 ដែលមានទម្ងន់ដើម 13.5ក្រាម។ ទោះជាយ៉ាងណាក៏ដោយ កំណែទាំងពីរមានវិមាត្រ 46.5 x 20.7 x 12.25 mmនិងមានអេក្រង់ AMOLED ទំហំ1.62អ៊ីញ ជាមួយកម្រិតភាពច្បាស់ 192x 490 ភិចសែល។
លើសពីនេះ អេក្រង់របស់វាអាចបញ្ចេញពន្លឺកំពូលរហូតដល់500nits និងក្រាលដោយកញ្ចក់ធន់ 2.5D។ យោងតាមក្រុមហ៊ុន Xiaomi បានឲ្យដឹងថាម៉ូឌែលទាំងពីរមានថាមពលថ្ម 180mAh ដែលចំណាយពេលប្រហែល2ម៉ោង ដើម្បីបញ្ចូលថ្មពេញ។ តាមការអះអាងឧបករណ៍សុខភាពនេះនឹងមានរយៈពេលរហូតដល់ 14ថ្ងៃនៃការប្រើប្រាស់ធម្មតាដោយប៉ាន់ស្មានថា នឹងមានការធ្លាក់ចុះមកដល់9ថ្ងៃបើប្រើប្រាស់ខ្លាំង។
គួរឲ្យស្ដាយ ម៉ូឌែលទាំងពីរនេះមិនមានម៉ូឌុល GPS ទេ បើទោះបីជាមានសេនស័រអត្រាបេះដូងអុបទិក និងអុកស៊ីសែនក្នុងឈាមក៏ដោយ។ Band7 នឹងលក់ក្នុងតម្លៃ CNY 239 (~ US$36) ខណៈប្រភេទមានមុខងារ NFC មានតម្លៃ CNY 279 (~ US$42)៕
ប្រភព: Notebookcheck