បរទេស៖ ក្រុមហ៊ុន Apple បានប្រកាសថាខ្លួននឹងឈប់បន្តផលិតឧបករណ៍ចាក់តន្ត្រីរបស់ខ្លួន គឺ iPod Touch ដែលជាឧបករណ៍មួយដែលត្រូវបានគេសរសើរយ៉ាងទូលំទូលាយសម្រាប់បដិវត្តនៃរបៀបស្ដាប់តន្ត្រីរបស់មនុស្ស។ នៅពេលដែល iPod ដំបូងត្រូវបានដំណើរការក្នុងឆ្នាំ2001 វាអាចផ្ទុកបាន1,000បទ។ សព្វថ្ងៃនេះ មានបទចម្រៀងជាង90លានបទនៅលើសេវាកម្មស្ទ្រីមរបស់Apple។
iPod Touch ត្រូវបានរចនាដោយក្រុមតែមួយដែលក្រោយមកបានបង្កើត iPhone ដែលបានលុបបំបាត់ប្រជាប្រិយភាពលើiPod យ៉ាងឆាប់រហ័ស។ Apple បានអាប់ដេតiPod ចុងក្រោយក្នុងឆ្នាំ2019។មានម៉ូឌែល iPod ផ្សេងៗជាច្រើនឆ្នាំមកនេះ រួមទាំង Nano និង Shuffle ប៉ុន្តែ iPod Touch ដែលត្រូវបានបញ្ចេញក្នុងឆ្នាំ2007គឺជាម៉ូឌែលចុងក្រោយដែលត្រូវបានបញ្ឈប់។
ក្រុមហ៊ុន Apple និយាយថា វានៅតែអាចរកទិញបាន ខណៈស្ដុកនៅសល់។ ហ្វេនៗរបស់ iPod បានបញ្ចេញអារម្មណ៍នៅលើបណ្ដាញសង្គម ដើម្បីចែករំលែកគំនិតរបស់ពួកគេនៅលើព័ត៌មាន និងការចងចាំរបស់ពួកគេដែលភ្ជាប់ជាមួយឧបករណ៍តន្ត្រី៕
ប្រភព: BBC