Samsung បើកយុទ្ធនាការផ្សព្វផ្សាយ រូបខ្លា 3D នៅក្នុងទីក្រុងធំៗ មុនមកដល់ស៊េរី Galaxy S22 - TrueID

Samsung បើកយុទ្ធនាការផ្សព្វផ្សាយ រូបខ្លា 3D នៅក្នុងទីក្រុងធំៗ មុនមកដល់ស៊េរី Galaxy S22

February 6, 2022

បរទេស៖ វាកាន់កាន់តែខិតជិតមកដល់ នូវការប្រកាសបង្ហាញជាផ្លូវការនៃស៊េរី Galaxy S22 នៅក្នុងព្រឹត្តិការណ៍ Unpacked ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី9ខែកុម្ភៈ។ ក្រុមទីផ្សាររបស់ Samsung មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅមុនព្រឹត្តិការណ៍នេះ ដោយចាប់ផ្ដើមយុទ្ធនាការ "Tiger in theCity" ដើម្បីបង្ហាញពីសមត្ថភាពនៃការថតរូបក្នុងស្ថានភាពពន្លឺតិចនៃទូរសព្ទ។

ក្រុមហ៊ុនបានបញ្ចេញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម 3D នៅក្នុងទីក្រុងញូវយ៉កទីក្រុងឡុងដ៍ ឌូបៃ កូឡាឡាំពួរ និងទីក្រុងសេអ៊ូល ដោយនាំយករូបសត្វខ្លានិម្មិតមកបង្ហាញ។នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន Samsung បាននិយាយថា ខ្លា3D គឺចង់បង្ហាញពីការធ្វើឲ្យប្រសើរឡើងនូវស្មាតហ្វូននាពេលខាងមុខរបស់ខ្លួន ដែលនឹងផ្ដល់ជូនក្នុងសេណារីយ៉ូ ក្នុងស្ថានភាពខ្សោយពន្លឺ។

យុទ្ធនាការនេះក៏ផ្អែកលើពិធីបុណ្យចូលឆ្នាំចិន ពីព្រោះវាជាឆ្នាំខាល នៅក្នុងប្រទេសចិនជប៉ុន កូរ៉េ និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត។ នៅក្នុងការផ្សាយពាណិជ្ជកម្ម Samsungបានធ្វើការប្រៀបធៀប រវាងសត្វខ្លានិង Galaxy S22 ថាមានគំហើញនៅពេលយប់ដ៏មានឥទ្ធិពល និងពណ៌ដ៏រស់រវើក។ការលេចធ្លាយថ្មីៗនេះបង្ហាញថា Galaxy S22 Ultra នឹងមានការដំឡើងកាមេរ៉ាស្រដៀងគ្នាដូចជំនាន់មុនរបស់វា។ ទោះជាយ៉ាងណាក៏ដោយ Samsung អាចនឹងប្រើប្រាស់កែលម្អISP និង AI/ML នៅក្នុងបន្ទះឈីប Exynos2200 និង Snapdragon 8 Gen 1 ដើម្បីផ្ដល់នូវសមត្ថភាពថតរូបវីដេអូ នៅក្នុងស្ថានភាពពន្លឺតិចបំផុត៕

រូបភាពខ្លា 3D នៅក្នុងការផ្សព្វផ្សាយ មុនមកដល់ស៊េរី Galaxy S22
រូបភាពខ្លា 3D នៅក្នុងការផ្សព្វផ្សាយ មុនមកដល់ស៊េរី Galaxy S22
វីដេអូ

ប្រភព: Android Police

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...