តារាវិទូឆ្លុះឃើញ ជោគវាសនានៃភពក្រៅមួយ កំពុងធ្វើដំណើរសន្សឹមៗ ចូលទៅជិតផ្កាយរបស់វា - TrueID

តារាវិទូឆ្លុះឃើញ ជោគវាសនានៃភពក្រៅមួយ កំពុងធ្វើដំណើរសន្សឹមៗ ចូលទៅជិតផ្កាយរបស់វា

December 20, 2022

បរទេស៖ ក្រុមតារាវិទូបានជួបប្រទះភពក្រៅមួយ ជាមួយអនាគតដ៏អាប់អួរដោយវាខិតទៅជិតផ្កាយគោលរបស់វា រហូតដល់ទីបំផុតវានឹងត្រូវបានបំផ្លាញចោល។ភពក្រៅដែលមានឈ្មោះថា Kepler-1658b ត្រូវបានកំណត់អត្តសញ្ញាណក្នុងឆ្នាំ២០១៩មួយទសវត្សរ៍បន្ទាប់ពីតេឡេទស្សន៍អវកាស Keplerបានរកឃើញបេក្ខភាពភពនេះ។

ភពនេះត្រូវបានគេចាត់ទុកថាដូចភពព្រហស្បតិ៍ប៉ុន្តែមានសីតុណ្ហភាពក្ដៅ។ ភព Kepler-1658b គោចរជុំវិញផ្កាយវ័យចំណាស់ ដោយធ្វើដំណើរបានមួយជុំវិញ រៀងរាល់៣.៨៥ថ្ងៃ។ប៉ុន្តែគន្លងនេះកំពុងតែដុនដាប ដែលធ្វើឲ្យភពនេះផ្លាស់ទីកាន់តែទៅជិតផ្កាយរបស់វាជាលំដាប់។

បន្ទាប់ពីការសង្កេតជាច្រើនឆ្នាំ ជាមួយនឹងតេឡេទស្សន៍នៅលើផែនដីអ្នកស្រាវជ្រាវបានគណនាថា គន្លងរបស់ភពនេះកំពុងថយចុះក្នុងអត្រា ១៣១មីលីវិនាទីក្នុងមួយឆ្នាំ។ តេឡេទស្សន៍បានមើលការថយចុះនៃពន្លឺនៃផ្កាយនៅពេលដែលភពនេះឆ្លងកាត់ពីមុខផ្កាយរបស់វា។ ចន្លោះរវាងការធ្លាក់ចុះទាំងនេះ ដែលត្រូវបានគេហៅថាtransits បានថយចុះជាលំដាប់ នៅពេលដែលគន្លងបានដុនដាប៕

គំនូរតំណាង ភព Kepler-1658b និងផ្កាយរបស់វា
គំនូរតំណាង ភព Kepler-1658b និងផ្កាយរបស់វា

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...