គេចាប់បានតម្រុយថា ទូរសព្ទ Xiaomi Redmi Note 12 Pro+ នឹងមានអេក្រង់កោង AMOLED - TrueID

គេចាប់បានតម្រុយថា ទូរសព្ទ Xiaomi Redmi Note 12 Pro+ នឹងមានអេក្រង់កោង AMOLED

October 24, 2022

បរទេស៖ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានផ្ដល់តម្រុយឲ្យថា ការបញ្ចេញស៊េរីទូរសព្ទ RedmiNote 12 គួរតែធ្វើឡើង នៅក្នុងខែនេះ។គេនៅមានភាពស្រពិចស្រពិលលើលក្ខណៈលម្អិតប៉ុន្តែការឯកភាពគ្នាក្នុងចំណោមប្រភពឧស្សាហកម្មគឺថា ដំបូងឡើយការចេញលក់រួមមានឧបករណ៍ចំនួនបី គឺ Redmi Note 12,Note 12 Pro និង Note 12 Pro+។

ប៉ុន្តែសម្រាប់ពេលនេះមុនពេលព្រឹត្តិការណ៍ប្រកាសចេញ យើងផ្ដោតទៅលើតម្រុយលេចធ្លាយមួយចំនួនដូចជាផ្ទាំងបដាផលិតផលនេះ ដែលហាក់ដូចជាបង្ហាញពីទូរសព្ទ Redmi Note 12, ទំនងជា Redmi Note 12 Pro+ ដែលមានអេក្រង់កោង។

គេនៅតែមានពន្លឺខ្លះនៃលក្ខណៈលម្អិត អំពី Note 12 ប៉ុន្តែការលេចធ្លាយតែមួយគត់រួមមាន ការនិយាយអំពីបន្ទះឈីប Dimensity1080 សម្រាប់ម៉ូដែល Pro ទាំងពីរ។ ឈីប 1080 គឺជាការកែលម្អជាងDimensity 920ប៉ុន្តែមនុស្សជាច្រើនកំពុងផ្ដោតលើសមត្ថភាពរបស់ឈីប ដើម្បីគ្រប់គ្រងកាមេរ៉ា 200MP។ ក្រលេកទៅមើលការបង្ហោះរបស់ Xiaomi នៅលើ​វេបសាយ Weiboដែលនិយាយអំពីស៊េរី Redmi Note 12 យើងដឹងថា RedmiNote 12 Pro+ ត្រូវបានបញ្ជាក់ ដែលនឹងមានសមត្ថភាពសាកថ្ម 210W៕

ផ្ទាំងបដាលេចធ្លាយ Xaiomi Redmi Note 12
ផ្ទាំងបដាលេចធ្លាយ Xaiomi Redmi Note 12

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...