មកដឹងលក្ខណៈសម្បត្តិមួយចំនួន ដែលគេគិតថា នឹងមាននៅលើ iPhone 15 Ultra ឆ្នាំក្រោយ - TrueID

មកដឹងលក្ខណៈសម្បត្តិមួយចំនួន ដែលគេគិតថា នឹងមាននៅលើ iPhone 15 Ultra ឆ្នាំក្រោយ

September 20, 2022

បរទេស៖ ស៊េរី iPhone 14 ទើបតែចេញលក់ កាលពីចុងសប្ដាហ៍មុនសោះ ស្រាប់តែឥឡូវវាហាក់ដូចជាលឿនពេកក្នុងការលេចឮពាក្យចចាមអារ៉ាម អំពី iPhone 15។ ប្រភពពី LeaksApplePro បានចេញផ្សាយ ពីការព្យាករណ៍មួយចំនួន។ គ្រប់ម៉ូឌែល iPhone 15 ត្រូវបានគេរំពឹងថា នឹងឈប់ប្រើរន្ធ Lightning ដោយជំនួសមកវិញដោយរន្ធUSB-C។ ប្រហែលជាមានការផ្លាស់ប្ដូរមួយចំនួននៅក្នុងសែស្រឡាយម៉ូឌែល "Pro Max" ដែលប្រហែលជាប្ដូរឈ្មោះទៅជា"Ultra"។

ការថតវីដេអូកម្រិត 8K គឺជាលទ្ធភាពមួយដែរ ទោះបីជាវាអាចទៅរួច ដែលថា iPhone 15 Pro នឹងគាំទ្រវាផងដែរ។ អ្នកវិភាគ លោក Ming-Chi Kuoបាននិយាយថា ម៉ូឌែល Ultra នឹងមានឡេន periscope ផ្តាច់មុខ (6x ឬ 5x)។ បន្ថែមពីនេះUltra នឹងមានថាមពលថ្មកាន់តែប្រសើរជាងមុន 3-4ម៉ោង។ជាមួយនឹងការអាប់ដេតផ្ដាច់មុខទាំងអស់នេះ iPhone 15 Ultra ត្រូវបានគេរំពឹងថានឹងឡើងថ្លៃ បើប្រៀបធៀបទៅនឹង iPhone 14 Pro Max ដែលអាចចាប់ផ្ដើមពីតម្លៃ$1,200។

សម្រាប់ម៉ូឌែលផ្សេងៗទៀតនឹងមានលក្ខណៈដូចគ្នាមួយចំនួន ដែលម៉ូឌែលទាំងអស់ត្រូវបានគេរំពឹងថា នឹងមាន DynamicIsland ដែរ។ យ៉ាងណាមិញ ម៉ូឌែលចំនួនពីរនឹងនៅតែប្រើប្រាស់កម្រិតឈីបខុសគ្នារវាងពីរម៉ូឌែលផ្សេងទៀត ដោយម៉ូឌែល Pro និង Ultraនឹងប្ដូរទៅប្រើឈីប Apple A17 ថ្មី ខណៈ iPhone15 ធម្មតា និង 15 Plus នឹងទំនងជាប្រើឈីប A16បច្ចុប្បន្ន។

មានការរំពឹងទុកមួយចំនួនដែលថា ផ្នែក hardware របស់ FaceID អាចនឹងស្ថិតនៅក្រោមអេក្រង់ដោយបន្សល់ទុកតែរន្ធកាមេរ៉ាមូលតែមួយប៉ុណ្ណោះប៉ុន្តែវានៅមានរយៈពេលជាច្រើនខែនៃការអភិវឌ្ឍន៍ មុនពេលច្បាស់ការថាបច្ចេកវិទ្យាបែបនេះអាចដំណើរការបាន ឬប្រសិនបើវាត្រូវរង់ចាំនៅឆ្នាំក្រោយៗ។វាឆាប់ពេកក្នុងការប្រាប់ថា តើម៉ូឌែលធម្មតានិង Plus នឹងមានល្បឿនrefresh rate ខ្ពស់នៅលើអេក្រង់ និងមុខងារ Always On ដែរឬទេ (ប៉ុន្តែជាថ្មីម្ដងទៀត ពួកវានៅមានរយៈពេលមួយឆ្នាំទៀត ក្នុងការប្រកាសបង្ហាញ)៕

រូបតំណាង (iPhone 14 Pro និង Pro Max)
រូបតំណាង (iPhone 14 Pro និង Pro Max)

ប្រភព: GSMArena

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...