បរទេស៖ មនុស្សអាថ៌កំបាំងម្នាក់ហ៊ានចំណាយដល់២៨លានដុល្លារដើម្បីបានធ្វើដំណើរជាមួយមេក្រុមហ៊ុន Amazon លោក Jeff Bezosសម្រាប់ការហោះហើរទៅទីអវកាសជាលើកដំបូង តាមរយៈក្រុមហ៊ុន Blue Origin របស់លោក Bezos។ អ្នកឈ្នះការដេញថ្លៃនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ហើយក្រុមហ៊ុន Blue Origin នឹងបង្ហាញអត្តសញ្ញាណអ្នកឈ្នះនៅប៉ុន្មានសប្ដាហ៍ខាងមុខ។
ដំណើរការដេញថ្លៃបានទាក់ទាញច្រើនជាង១៤០ប្រទេស។ មិនតែប៉ុណ្ណោះ ក៏មានអ្នកធ្វើដំណើរទៅកាន់ទីអវកាសនៅថ្ងៃទី២០ខែកក្កដា ចំនួនពីររូបទៀតផងដែររួមមាន លោក Mark ប្អូនប្រុសរបស់លោកJeff Bezosនិងអ្នកទេសចរម្នាក់មិនបានបញ្ចេញឈ្មោះ។
បន្ទាប់ពីដំណើរការដេញថ្លៃអស់រយៈពេលជិតមួយខែការដេញថ្លៃបានឈានដល់តម្លៃក្រោម៥លានដុល្លារ ប៉ុន្តែនៅពេលដែលការដេញថ្លៃតាមអនឡាញកាលពីថ្ងៃសៅរ៍តម្លៃបានហក់ឡើងជាង៥ដង។ ក្រុមហ៊ុន Blue Origin បានបង្ហោះតាមTwitter ថាចំនួនទឹកប្រាក់ដេញថ្លៃដែលឈ្នះនឹងត្រូវយកទៅបរិច្ចាគដល់មូលនិធិរបស់ក្រុមហ៊ុន Blue Origin គឺ Club for the Future៕