បរទេស៖ ព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Qualcomm ត្រូវបានគេគិតថានឹងបង្ហាញឈីប Snapdragon 8 Gen 2 ជាផ្លូវការ។ឥឡូវនេះ នៅទីបំផុត កាលបរិច្ឆេទនៃសន្និសីទនេះត្រូវបានលាតត្រដាង ហើយគូប្រជែងរបស់វាគឺឈីប Dimensity 9200 ក៏នឹងត្រូវប្រកាសបង្ហាញនៅក្នុងខែវិច្ឆិកា ឆ្នាំ2022នេះដែរ។
ខណៈពេលដែលក្រុមហ៊ុន MediaTekបានបញ្ជាក់ថា អ្នកស្នងតំណែងនាពេលខាងមុខ បន្ទាប់ពីឈីប 9000+នឹងត្រូវបើកបង្ហាញនៅដើមខែវិច្ឆិកា ឆ្នាំ2022 នោះឈីប 8Gen 2 ឯនោះវិញទំនងជានឹងត្រូវបង្ហាញខ្លួនផងដែរប៉ុន្មានថ្ងៃក្រោយមកទៀត។ ប្រសិនបើវាពិតជាបញ្ចេញនៅក្នុងព្រឹត្តិការណ៍ SnapdragonSummit ឆ្នាំ2022 មែន វាអាចនឹងកំណត់នៅថ្ងៃទី15ខែវិច្ឆិកា យ៉ាងលឿនបំផុត។
ក្រុមហ៊ុន Qualcomm បានផ្ដល់តម្រុយថា ជំនាន់ក្រោយៗទៀតសម្រាប់ Snapdragon Sound, XR2+ Gen 1 និង FastConnect អាចនឹងបង្ហាញខ្លួនជាមួយនឹងGen 2 ក្នុងរយៈពេល2ថ្ងៃនោះ៕
ប្រភព: Notebookcheck