បរទេស៖ គ្រប់គ្នានៅក្នុងឧស្សាហកម្មស្មាតហ្វូនដឹងថា ក្រុមហ៊ុន Apple បានបិទបាំងយ៉ាងតឹងរ៉ឹងចំពោះអ្នកផ្គត់ផ្គង់របស់ខ្លួន និងលក្ខណៈបច្ចេកទេសជាច្រើនទៀតនៃផលិតផលរបស់ខ្លួនដូច្នេះហើយការមកលេងរបស់លោក Tim Cook ទៅកាន់កន្លែងរបស់ Sonyសម្រាប់សេនស័រគឺជារឿងដ៏សំខាន់មួយ។ អ្នកវិភាគនិងហ្វេនបានសង្ស័យពីរឿងនេះមួយរយៈមកហើយនិងទីបំផុតលោក Tim Cook បានសារភាពថា Apple បានធ្វើការជាមួយ Sony អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
CEO របស់ Apple រូបនេះថែមទាំងបានបង្ហោះរូបថតជាមួយCEO របស់ក្រុមហ៊ុន Sony គឺលោក KenichiroYoshida ដែលកំពុងបង្ហាញប្រាប់រូបគាត់ ជុំវិញកន្លែងផលិតរបស់ Sony។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino (Apple) មិនសូវនិយាយស្ដីអំពីអ្នកផ្គត់ផ្គង់របស់ខ្លួនដូចជា ថ្ម, បន្ទះឈីប,និងអេក្រង់ប៉ុន្មានទេ ប៉ុន្តែអ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់ឯនោះទេ គឺជាអ្នកបានបង្ហាញថាក្រុមហ៊ុន Corningកំពុងផលិតបន្ទះកញ្ចក់ខាងមុខនិងខាងក្រោយរបស់ Apple ខណៈដែល Samsungនិង LG កំពុងផ្គត់ផ្គង់អេក្រង់ OLED ភាគច្រើន។ ជាការពិត ឈីបគឺបានមកពីក្រុមហ៊ុន TSMC។
យោងតាមរបាយការណ៍មួយចំនួនក្រុមហ៊ុន Sony កំពុងធ្វើការលើសេនស័រថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាសឺមីកុងឌុចទ័រ ដែលអនុញ្ញាតឲ្យពន្លឺចូលកាន់តែច្រើននិងកាត់បន្ថយលទ្ធភាពនៃ under ឬ overexposure។ ជាការពិតណាស់ សេនស័រនោះនឹងមាននៅលើ iPhone ជំនាន់ពេលអនាគត៕
We’ve been partnering with Sony for over a decade to create the world’s leading camera sensors for iPhone. Thanks to Ken and everyone on the team for showing me around the cutting-edge facility in Kumamoto today. pic.twitter.com/462SEkUbhi
— Tim Cook (@tim_cook) December 13, 2022
ប្រភព: GSMArena