បរទេស៖ កាលពីខែមុន គេបានឃើញមានការលេចលឺដំបូងៗ ពី Xiaomi 12S និង 12S Pro ហើយឥឡូវនេះ Xiaomi 12S Pro បានលេចឡើងជាថ្មីម្ដងទៀតអមជាមួយនឹងបន្ទះឈីប MediaTek Dimensity 9000។ដូចដែលបានបង្ហាញដោយប្រភព Xiaomiui ឯកសារយោងទៅកាន់ទូរសព្ទ Xiaomi12S Pro ត្រូវបានគេប្រទះឃើញនៅក្នុងកូដ MIUIរបស់ Xiaomi។
វាហាក់ដូចជាក្រុមហ៊ុនកំពុងត្រៀមចេញ ទូរសព្ទ 12S ក្នុងពេលឆាប់ៗនេះ ដោយ Xiaomi12S Pro ត្រូវបានបំពាក់ដោយឈីប Dimensity9000 ចុងក្រោយបំផុតនិងអស្ចារ្យបំផុត របស់ក្រុមហ៊ុន MediaTek។ Xiaomi 12S មើលទៅមានកូដខាងក្នុង"L2M" ហើយជាឧទាហរណ៍ Xiaomi12 Pro ធម្មតា ត្រូវបានគេដាក់លេខជា "L2"។ ចំណែក Xiaomi 12S Pro វិញត្រូវបានគេនិយាយថា មានកូដឈ្មោះ "dauimer"។
ខណៈពេលដែលព័ត៌មានលម្អិតនៃស្មាតហ្វូនកំពូលនេះនៅមិនទាន់ដឹងនៅឡើយ វាទំនងជាមិនមានភាពខុសគ្នាខ្លាំងពី Xiaomi 12 Pro ធម្មតាទេលើកលែងតែការប្រើប្រាស់ឈីប Dimensity 9000ដែលដំណើរការបានប្រសើរជាងមុន។ តាមមើលទៅ វាអាចនឹងមានផ្ដាច់មុខសម្រាប់តែនៅក្នុងទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ ហើយអាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅខែសីហា៕
ប្រភព: Notebookcheck