មកស្គាល់ភពមហាសែនក្ដៅមួយ ដែលមួយឆ្នាំ មានរយៈពេលតែ១៧.៥ម៉ោងប៉ុណ្ណោះ - TrueID

មកស្គាល់ភពមហាសែនក្ដៅមួយ ដែលមួយឆ្នាំ មានរយៈពេលតែ១៧.៥ម៉ោងប៉ុណ្ណោះ

December 9, 2022

បរទេស៖ ភពក្រៅ 55 Cancri eមានឈ្មោះជាច្រើន ប៉ុន្តែភពថ្មនេះដែលមានចម្ងាយ៤០ឆ្នាំពន្លឺពីផែនដីត្រូវបានគេស្គាល់ថាជា «ភពនរក»។ ភពនេះមានសមុទ្រកម្អែលភ្នំភ្លើងរលាយ នៅលើផ្ទៃដែលមានសីតុណ្ហភាពឡើងដល់ ១,៩៨២អង្សាសេ។ ផ្នែកខាងក្នុងរបស់ភពក្រៅនេះក៏អាចពោរពេញដោយពេជ្រផងដែរ។

ភពនេះមានឈ្មោះជាផ្លូវការថា Janssen ប៉ុន្តែត្រូវបានគេហៅជា 55 Cancri e ឬ 55 Cnce ដែរ ដោយវាធ្វើដំណើរគោចរជុំវិញផ្កាយគោលរបស់វា គឺ Copernicusយ៉ាងជិត ហើយភពមហាសែនក្ដៅនេះធ្វើដំណើរមួយជុំវិញផ្កាយរបស់វាមិនដល់មួយថ្ងៃនៅលើផែនដីផង។ មួយឆ្នាំនៅលើភពនេះ គឺស្មើនឹង១៧.៥ម៉ោងនៅលើផែនដី។គន្លងដ៏ជិតមិនគួរឲ្យជឿនេះហើយ គឺជាមូលហេតុដែលភព Janssen មានសីតុណ្ហភាពក្តៅខ្លាំងបែបនេះ។

តារាវិទូក៏ងឿងឆ្ងល់ដែរថា តើភពនេះតែងតែនៅក្បែរផ្កាយរបស់វា ឬយ៉ាងណា។ក្រុមអ្នកស្រាវជ្រាវមួយបានប្រើឧបករណ៍ថ្មី ដែលគេហៅថា EXPRES ឬEXtreme PREcision Spectrometerដើម្បីកំណត់លក្ខណៈច្បាស់លាស់នៃគន្លងរបស់ភពនេះ។ របកគំហើញនេះអាចជួយឲ្យតារាវិទូទទួលបានការយល់ដឹងថ្មី អំពីការបង្កើតភពនិងរបៀបដែលអង្គអវកាសនេះវិវឌ្ឍន៍នៅក្នុងគន្លងមួយ៕

គំនូរតំណាងភព Janssen
គំនូរតំណាងភព Janssen

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...