បរទេស៖ ខណៈពេលដែលក្រុមហ៊ុន Apple ទើបតែបញ្ចប់ការបង្ហាញវ៉ារ៉្យង់ឈីប M1 ទាំងអស់ ហើយគេកំពុងតែរង់ចាំសម្រាប់ឈីប M2 បន្ទាប់វាហាក់ដូចជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertinoមួយនេះ កំពុងធ្វើការលើស៊ីលីកុនជំនាន់ទី3របស់ខ្លួនសម្រាប់កុំព្យូទ័រ Macs និង iPads។ នៅក្នុងការបង្ហោះចុងក្រោយនៃព្រឹត្តិបត្រព័ត៌មានPower On លោក Mark Gurmanនៃសារព័ត៌មាន Bloomberg និយាយថា កំណែឈីប M3 នៃកុំព្យូទ័រលើតុ iMac គឺកំពុងដំណើរការហើយ។
ទោះបីជាគេមិនច្បាស់ថាប្រភេទនៃភាពជឿនលឿននិងបច្ចេកវិទ្យាអ្វីដែលនឹងប្រើសម្រាប់ឈីបមួយនេះក៏ដោយវាជាការគួរឲ្យចាប់អារម្មណ៍ដែលដឹងថា ក្រុមហ៊ុន Apple កំពុងតែដាក់គោលដៅនៃប្រព័ន្ធដំណើរការរបស់ខ្លួនទៅកាន់ iMac។ សម្រាប់ពេលនេះ លោក Gurman ជឿជាក់ថា Apple កំពុងធ្វើការលើកុំព្យូទ័រជាច្រើនជាមួយនឹងប្រព័ន្ធដំណើរការឈីបM2៖
គេហទំព័រ 9to5Mac ក៏អាចបញ្ជាក់ជាមួយប្រភពមួយថា Apple កំពុងធ្វើការនៅលើកុំព្យូទ័រ M2 Macs ទាំងអស់ទោះបីជាវាគួរចាប់អារម្មណ៍ក្នុងការកត់សម្គាល់ថា កុំព្យូទ័រ iMac បន្ទាប់អាចប្រើប្រាស់ឈីប M3 នៅក្នុងឆ្នាំក្រោយដោយធ្វើការរំលងមិនប្រើប្រាស់ឈីប M2 ទេ៕
ប្រភព: 9to5Mac