ចេញជាផ្លូវការហើយ នេះជាទូរសព្ទ vivo X90 Pro+ ដំណើរការដោយឈីប Snapdragon 8 Gen 2 ចុងក្រោយបំផុត - TrueID

ចេញជាផ្លូវការហើយ នេះជាទូរសព្ទ vivo X90 Pro+ ដំណើរការដោយឈីប Snapdragon 8 Gen 2 ចុងក្រោយបំផុត

November 23, 2022

ចិន៖ និយាយពីលក្ខណៈសម្បត្តិតែម្ដង ទូរសព្ទ vivo 90 Pro+ បំពាក់អេក្រង់ SamsungE6 LTPO AMOLED ទំហំ6.7អ៊ីញ, កម្រិតភាពច្បាស់ 1440p ដែលរត់នៅល្បឿន 120 Hzជាមួយកម្រិតពន្លឺកំពូល 1,800 nits។ vivoអះអាងថា អត្រា refresh rateអាចធ្លាក់មកនៅត្រឹម 1 Hz អាស្រ័យលើបន្ទុកការងារ។លក្ខណៈពិសេសផ្សេងទៀតរួមមាន 1,200 Hz touchsampling rate ហើយមានដង់ស៊ីតេភិចសែល 517 PPI។

ស្មាតហ្វូននេះមាន IP68 សម្រាប់ធន់នឹងទឹកនិងធូលី។ vivoX90 Pro+ ផ្ទុកនូវបន្ទះឈីប Snapdragon8 Gen 2 ចុងក្រោយបំផុត និងអស្ចារ្យបំផុតរបស់ក្រុមហ៊ុនQualcomm។ វាត្រូវបានភ្ជាប់មកជាមួយប្រភេទរ៉េម LPDDR5X ទំហំ12GB និងអង្គផ្ទុកទិន្នន័យប្រភេទUFS 4.0។ និយាយពីកាមេរ៉ាវិញ វាមានឡេនខាងក្រោយចំនួនបួនដោយកាមេរ៉ាគោលប្រើប្រាស់សេនស័រ Sony IMX989 1អ៊ីញ ទំហំ50MP។ វាក៏អមមកជាមួយឡេន portrait ប្រើសេនស័រ Sony IMX785 ទំហំ50MP ជាមួយ 2x optical zoom, ឡេនទូលាយ ទំហំ48MP,និងឡេន periscope ទំហំ64MP ជាមួយ 3.5x optical zoom ហើយវាក៏មានបំពាក់សេនស័រឡាស៊ែរdTOF សម្រាប់ depth perception។ចំពោះកាមេរ៉ាសែហ្វីវិញមានទំហំ 32MP។

លក្ខណៈពិសេសផ្សេងទៀតរបស់vivo X90 Pro+ រួមមានថ្ម 4,700 mAh ដែលគាំទ្រការសាក 80W តាមខ្សែ និង 50W សាកឥតខ្សែ។វាក៏មានសេនស័រស្កេនក្រយៅដៃបង្កប់ក្រោមអេក្រង់ និងការសម្គាល់ផ្ទៃមុខផងដែរ។ ជម្រើសការតភ្ជាប់ទំនាក់ទំនងរួមមាន5G, Wi-Fi- 6E, Bluetooth 5.3 និងNFC។ កំណែចិនរបស់ទូរសព្ទនេះនឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android13 ជាមួយការបន្ថែម OriginOS 13៕

ទូរសព្ទ vivo X90 Pro+
ទូរសព្ទ vivo X90 Pro+

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...