បរទេស៖ ក្រុមហ៊ុន Apple បន្តធ្វើតេស្ដ Mac Pro ថ្មីទាំងអស់ជាមួយនឹងឈីប M2 Ultra ប៉ុន្តែក្រុមហ៊ុនទំនងជាបានបោះបង់ចោលផែនការក្នុងការចេញជម្រើសឈីបកម្រិតខ្ពស់"M2 Extreme" នេះបើយោងតាមលោកMark Gurman របស់សារព័ត៌មាន Bloomberg។
នៅក្នុងការចេញផ្សាយចុងក្រោយបំផុតនៃព្រឹត្តិបត្រព័ត៌មានរបស់គាត់នៅថ្ងៃនេះ លោក Gurmanបាននិយាយថា Mac Pro ជាមួយនឹងបន្ទះឈីប M2 Ultra នឹងមានជាមួយនឹង CPU រហូតដល់ទៅ 24-core, GPU រហូតដល់ 76-core និងយ៉ាងហោចណាស់មានរ៉េម 192GB។ ដូច Mac Pro បច្ចុប្បន្នដែរ លោករំពឹងថាម៉ូឌែលថ្មីនេះនឹងអាចបន្ថែមសមាសភាគពីខាងក្រៅបាន។
យោងតាមលោក Gurman បានឲ្យដឹងថា ម៉ូឌែលកម្រិតខ្ពស់ជាមួយនឹងបន្ទះឈីប M2Extreme នឹងមានរហូតដល់ 48-core CPU និងរហូតដល់152-core GPU នេះបើយោងតាមលោក Gurman ប៉ុន្តែគាត់ជឿជាក់ថាលោកជឿថាការកំណត់រចនាសម្ព័ន្ធបែបនេះ ត្រូវបានលុបចោលដោយសារតែការចំណាយនិងភាពស្មុគស្មាញក្នុងការផលិត៕
ប្រភព: MacRumors