បរទេស៖ ស្រោមទូរសព្ទពីខាងក្រៅ (មិនមែនជារបស់ Google) សម្រាប់ស៊េរី Pixel 7 គឺអាចបញ្ជាទិញបានហើយ ប្រហែល5ខែមុនពេល Pixel7 និង Pixel 7 Pro ត្រូវបានគេរំពឹងថានឹងត្រូវបង្ហាញខ្លួនជាផ្លូវការ។ បច្ចុប្បន្ននេះ ដោយមានតម្លៃមិនដល់ 3ដុល្លារអាមេរិក ខេសទូរសព្ទនេះត្រូវបានបញ្ចេញមក សម្រាប់បញ្ជាក់ថាស្មាតហ្វូន Pixel នៅឆ្នាំនេះនឹងមានរូបរាងយ៉ាងណា។
រូបភាព renderនៃផ្នែកខាងមុខរបស់ស្រោមទូរសព្ទនេះ ហាក់ដូចជាបង្ហាញថា ទូរសព្ទ Pixel7 Pro មានកាមេរ៉ាបង្កប់នៅក្រោមអេក្រង់។ ទោះជាយ៉ាងណាក៏ដោយពាក្យចចាមអារ៉ាមផ្សេងទៀតបង្ហាញថា Google នឹងបន្តដាក់រន្ធទម្លុះអេក្រង់សម្រាប់កាមេរ៉ាខាងមុខ។ទូរសព្ទ Pixel 7 Pro មើលទៅមានលក្ខណៈស្រដៀងទៅនឹងអ្នកកាន់តំណែងមុនរបស់វា ទោះបីជាមានឡេនកាមេរ៉ាច្បាស់ជាងមុន។
ការរចនាស្រោមទូរសព្ទ Pixel 7 Pro អាចនឹងផ្អែកទៅលើរូបភាព renderបែប CAD ដូចដែលត្រូវបានចែកចាយដោយប្រភព @OnLeaks កាលពីខែកុម្ភៈ។ ទាំងទូរសព្ទ Pixel 7 និង Pixel7 Pro ត្រូវបានគេរំពឹងថា នឹងមកដល់នៅរដូវស្លឹកឈើជ្រុះ (អាមេរិកខាងជើង)ជាមួយនឹងការបំពាក់ដោយឈីប Google Tensor ជំនាន់ទីពីរ។ពូកវាគួរតែជាស្មាតហ្វូនដំបូងគេ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android13 ចេញពីប្រអប់ស្រាប់៕
ប្រភព: Notebookcheck