OnePlus 10T ទើបបង្ហាញខ្លួនថ្មីៗ ហើយនេះជាលក្ខណៈសម្បត្តិផ្លូវការរបស់វា - TrueID

OnePlus 10T ទើបបង្ហាញខ្លួនថ្មីៗ ហើយនេះជាលក្ខណៈសម្បត្តិផ្លូវការរបស់វា

August 4, 2022

បរទេស៖ ក្រុមហ៊ុន​ OnePlus ទើបតែបានបើកបង្ហាញទូរសព្ទថ្មីរបស់ខ្លួន នោះគឺ OnePlus10T។ តោះកុំបង្អង់យូរ យើងចាប់ផ្ដើមនិយាយពីលក្ខណៈសម្បត្តិរបស់វាតែម្ដង។ដោយចាប់ផ្ដើមពីអេក្រង់ វានៅតែប្រើប្រភេទ OLED ទំហំ 6.7អ៊ីញ ជាមួយកម្រិតភាពច្បាស់ 1080 x 2412 ភិចសែលនិងគាំទ្រដល់ 120Hz refresh rate និង 10-bit colordepth ដែលសម្របតាមស្តង់ដារ HDR10+។

OnePlus10T កំពុងដំណើរការលើបន្ទះឈីប Snapdragon8+ Gen 1 ថ្មី ដែលភ្ជាប់ជាមួយរ៉េម 8GBឬ 16GB និងទំហំផ្ទុក 128GB ឬ 256GB នៃ UFS 3.1សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណៈដែលប្រទេសឥណ្ឌាកំពុងទទួលបានជម្រើស រ៉េម 12GBនិងទំហំផ្ទុក 256GB។

ដើម្បីរក្សាតម្លៃឲ្យនៅទាបក្រុមហ៊ុន OnePlus បានបន្ថយផ្នែក hardware កាមេរ៉ា បើប្រៀបធៀបទៅនឹង 10 Pro។ឡេនទូលាយកំពូលនិងឡេន 3x telephoto ត្រូវបានជំនួសដោយឡេនទូលាយ 8MP និង 2MP ម៉ាក្រូដែលប្រើជាទូទៅ និងមិនសូវគួរឲ្យចាប់អារម្មណ៍។ ដំណឹងល្អគឺថា សេនស័រគោល SonyIMX766 ពី 10 Pro គឺមិនបានផ្លាស់ប្ដូរឡើយ ហើយមានទំហំដល់ 50MP។ ចំពោះកាមេរ៉ាសែហ្វីរបស់វាវិញមានទំហំ 16MP។

OnePlus 10T ក៏​ជា​ប្រភេទ​ដំបូង​គេ​បង្អស់​របស់​វា​ដែល​អាច​ទ្រទ្រង់​ការ​សាកថ្ម​លឿនSuperVOOC 150W។ វាអាចបញ្ចូលថ្ម4,800 mAh របស់វាក្នុងរយៈពេល 20នាទី។ ទោះជាយ៉ាងណាអ្នកប្រើប្រាស់នៅក្នុងប្រទេសខ្លះនឹងមានកម្រិតថាមពលសាក ត្រឹម 125W ដោយសារតែវ៉ុលបញ្ចូលទាប។ ទូរសព្ទនេះមានជម្រើសពណ៌ដូចជា MoonstoneBlack និង Jade Green៕

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...