ខ្លាឃ្មុំផេនដាចុងក្រោយរបស់អឺរ៉ុប ទើបតែត្រូវបានគេ កំណត់អត្តសញ្ញាណឃើញ - TrueID

ខ្លាឃ្មុំផេនដាចុងក្រោយរបស់អឺរ៉ុប ទើបតែត្រូវបានគេ កំណត់អត្តសញ្ញាណឃើញ

August 5, 2022

បរទេស៖ ខ្លាឃ្មុំផេនដាយក្សមួយប្រភេទ ដែលមិនស្គាល់ពីមុនមកដែលធ្លាប់រស់រាននៅតំបន់ដីសើមអឺរ៉ុប កាលពី៦លានឆ្នាំមុន ត្រូវបានគេកំណត់អត្តសញ្ញាណបន្ទាប់ពីរបកគំហើញធ្មេញចំនួនពីរ ដែលរក្សាទុកនៅក្នុងសារមន្ទីរប៊ុលហ្គារី។ផូស៊ីលធ្មេញថ្គាមខាងលើនិងចង្កូម ត្រូវបានរកឃើញដំបូងនៅចុងទសវត្សរ៍ឆ្នាំ១៩៧០នៅកន្លែងយកធ្យូងថ្ម និងរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៊ុលហ្គារីអស់រយៈពេលជាង៤ទសវត្សរ៍។

ខណៈពេលដែលខ្លាឃ្មុំផេនដាត្រូវបានគេស្គាល់គេច្រើនវាធ្លាប់មានប្រភេទនានាដែលធ្លាប់ដើរពាសពេញអឺរ៉ុបនិងអាស៊ី។ ប្រភេទដែលត្រូវបានរកឃើញតាមរយៈវត្ថុបុរាណក្នុងសារមន្ទីរ គឺជាខ្លាឃ្មុំផេនដាចុងក្រោយគេ ដែលរស់នៅក្នុងទ្វីបអឺរ៉ុបនេះបើយោងតាមការចេញផ្សាយព័ត៌មាន។ អ្នកស្រាវជ្រាវបានដាក់ឈ្មោះឲ្យវា ថា Agriarctos nikolovi តាមឈ្មោះបុរាណវិទូម្នាក់ គឺលោក Ivan Nikolov ដែលធ្វើការឲ្យសារមន្ទីរនេះជាយូរមកហើយដែលដើមឡើយជាអ្នកចាត់ថ្នាក់ការរកឃើញនេះ។

ការសិក្សាបានបង្ហាញថាខ្លាឃ្មុំនេះមានទំហំធំដូចខ្លាឃ្មុំផេនដាបច្ចុប្បន្ន ឬតូចជាងបន្តិច។វាទំនងជាបានបរិភោគអាហារបួសភាគច្រើន ប៉ុន្តែប្រភេទអាហាររបស់វាអាចនឹងមានលក្ខណៈខុសគ្នាច្រើនពីសែស្រឡាយដែលកំពុងមានជីវិតរបស់វា ដែលស៊ីតែឫស្សីប៉ុណ្ណោះ។ ការស្រាវជ្រាវបានបង្ហាញថាធ្មេញរបស់វាទំនងជាមិនរឹងមាំខ្លាំង ក្នុងការខាំបំបែកដើមឫស្សីទេ ដោយបង្ហាញថាសត្វនេះស៊ីរុក្ខជាតិដែលទន់ជាងនេះ។កន្លែងយកធ្យូងថ្មដែលបានរកឃើញធ្មេញទាំងនេះ ផ្ដល់ភស្ដុតាងថាខ្លាឃ្មុំផេនដាបុរាណនេះធ្លាប់រស់នៅក្នុងព្រៃ និងតំបន់ព្រៃលិចទឹក៕

គំនូរតំណាងសត្វខ្លាឃ្មុំផេនដាបុរាណ
គំនូរតំណាងសត្វខ្លាឃ្មុំផេនដាបុរាណ

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...