លេចចេញរូបភាព render បង្ហាញពីរូបរាងរបស់ទូរសព្ទ OPPO Find X6 ម៉ូឌែលធម្មតា - TrueID

លេចចេញរូបភាព render បង្ហាញពីរូបរាងរបស់ទូរសព្ទ OPPO Find X6 ម៉ូឌែលធម្មតា

December 14, 2022

បរទេស៖ គេមិនទាន់ទទួលបានព័ត៌មានផ្លូវការ ទាក់ទងនឹងទូរសព្ទ OPPO Find X6 ម៉ូឌែលធម្មតានៅឡើយទេ ប៉ុន្តែប្រភព Evan Blassបានបង្ហាញឲ្យយើងឃើញពីរូបរាងនៃស្មាតហ្វូននេះ។ តាមរយៈរូបភាពគេឃើញថា សញ្ញា Hasselblad ស្ថិតនៅខាងក្រោមនៃបណ្ដុំកាមេរ៉ា ដែលបញ្ជាក់ពីភាពជាដៃគូជាមួយក្រុមហ៊ុន OPPO។ មិនតែប៉ុណ្ណោះ គេក៏ឃើញមានពាក្យ “Powered by MariSilicon” នៅជិតឡេន periscope ដែលទើបតែមកដល់ថ្មី។

ដោយសន្មត់ថានេះពិតជាទូរសព្ទ OPPO Find X6 មែនហើយពាក្យចចាមអារ៉ាមពិតជាត្រឹមត្រូវ វាគួរតែមានសេនស័រគោល 1អ៊ីញ50MP, ឡេនទូលាយ 50MP នៅក្បែរនោះ​,រួមជាមួយនឹងសេនស័រ periscope 32MP នៅពីខាងក្រោម។បន្ថែមពីនេះ ម៉ូឌែលនេះគួរតែត្រូវបានបំពាក់ដោយឈីប Snapdragon 8+ Gen 1 (ខណៈដែលម៉ូឌែល Pro គួរតែទទួលបានឈីប Gen 2)។

គេមិនទាន់ទទួលបានកាលបរិច្ឆេទបង្ហាញជាផ្លូវការ សម្រាប់ស៊េរី Find X6 នៅឡើយទេ ហើយប្រហែលជាត្រូវរង់ចាំមួយរយៈទៀត។ ព្រឹត្តិការណ៍ OPPO InnoDay ជិតចាប់ផ្ដើមហើយ ដែលត្រូវប្រកាសបង្ហាញទូរសព្ទអេក្រង់បត់ FindN2។ ទូរសព្ទ Find N ជំនាន់ដំបូង ក៏ត្រូវបានប្រកាសបង្ហាញនៅពាក់កណ្ដាលខែធ្នូផងដែរ ខណៈដែលស៊េរី Find X5 ត្រូវបានប្រកាសនៅចុងខែកុម្ភៈ៕

រូបភាពពី Evan Blass
រូបភាពពី Evan Blass

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...