បេសកកម្ម Artemis I ដែលនឹងហោះទៅឋានព្រះចន្ទរបស់ NASA ត្រូវបានពន្យារពេល ម្ដងទៀត - TrueID

បេសកកម្ម Artemis I ដែលនឹងហោះទៅឋានព្រះចន្ទរបស់ NASA ត្រូវបានពន្យារពេល ម្ដងទៀត

November 10, 2022

អាមេរិក៖ បេសកកម្ម Artemis I ដែលត្រូវបានគេរំពឹងថានឹងបញ្ជូនយានអវកាសដែលមិនទាន់ដាក់ឲ្យមនុស្សទៅជាមួយក្នុងការធ្វើតេស្ដហោះជុំវិញឋានព្រះចន្ទ ត្រូវបានពន្យារពេលម្ដងទៀត ដោយសារតែរ៉ុក្កែតSpace Launch System របស់ទីភ្នាក់ងារអវកាសអាមេរិក NASAប្រឈមមុខនឹងព្យុះត្រូពិច Nicole ដែលគេគិតថាវានឹងប្រែក្លាយទៅជាព្យុះសង្ឃរា មុនពេលបោកបក់ចូលក្នុងឆ្នេរខាងកើតរបស់រដ្ឋ Florida។

NASA បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា ទីភ្នាក់ងារអវកាសបានកំណត់គោលដៅនៅថ្ងៃទី១៤ ខែវិច្ឆិកាសម្រាប់ការប៉ុនប៉ងបាញ់បង្ហោះលើកទី៣ ប៉ុន្តែឥឡូវនេះ កំពុងសម្លឹងទៅកាន់ថ្ងៃទី១៦ខែវិច្ឆិកាវិញ ដែលកំពុងរង់ចាំលក្ខខណ្ឌសុវត្ថិភាពសម្រាប់បុគ្គលិកដើម្បីត្រលប់ទៅធ្វើការ ក៏ដូចជាការត្រួតពិនិត្យ បន្ទាប់ពីព្យុះបានធ្វើដំណើរផុតទៅ។ថ្ងៃទី១៦ ខែវិច្ឆិកា នឹងផ្ដល់ជូននូវឱកាសបាញ់បង្ហោះរយៈពេល២ម៉ោង ដែលបើកដំណើរការនៅម៉ោង1:04 a.m. ET (ត្រូវនឹងម៉ោង ១:០៤រសៀលនៅកម្ពុជា)។

គោលដៅរួមនៃកម្មវិធី Artemis របស់ NASA គឺដើម្បីបញ្ជូនមនុស្ស ឲ្យទៅជាន់ដីឋានព្រះចន្ទសាជាថ្មីក្នុងរយៈពេលកន្លះសតវត្សរ៍នេះ។ ហើយបេសកកម្ម Artemis I រំពឹងថាជាបេសកកម្មដំបូងគេក្នុងចំណោមស៊េរីបេសកកម្មរបស់វា ដែលហោះផុតពីដី,ធ្វើតេស្ដរ៉ុក្កែតនិងយានអវកាស, និងប្រព័ន្ធបន្ទាប់បន្សំទាំងអស់របស់វា ដើម្បីធានាថាវាមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់អវកាសយានិកអាចហោះហើរទៅកាន់ឋានព្រះចន្ទនិងត្រលប់មកវិញ៕

ជង់រ៉ុក្កែត SLS មានដឹកយាន Orion នៅពីលើ
ជង់រ៉ុក្កែត SLS មានដឹកយាន Orion នៅពីលើ

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...