ភ្នំពេញ៖ កម្មវិធី ABA Mobile ទទួលបានការពង្រឹងសមត្ថភាពបន្ថែមសម្រាប់ការផ្ទេរប្រាក់រវាងគណនី និងគណនីដោយប្រើABA ID។ មុខងារនេះធ្វើឲ្យអ្នកប្រើប្រាស់ABA Mobile ផ្ទេរប្រាក់បានកាន់តែលឿនរហ័សងាយស្រួលនិងសុវត្ថិភាព។
ជាមួយ ABA ID [CS1] អ្នកប្រើប្រាស់ABA Mobile អាចទទួលប្រាក់តាមរយៈកូដQR ផ្ទាល់ខ្លួននៅក្នុងកម្មវិធីដែលអ្នកផ្ញើអាចស្គែនកូដនោះតាមABA Mobile របស់ពួកគេ។អ្នកទទួលបានផ្ញើកូដQR ជាលីងតាមឆាតឬmessenger ដែលកម្មវិធីABA Mobile របស់អ្នកផ្ញើនឹងបើកដោយស្វ័យប្រវត្តិនៅពេលពួកគេចុចលើលីងនោះ។
ABA ID មានបង្កប់ព័ត៌មានម្ចាស់គណនីដូច្នេះទឹកប្រាក់នឹងត្រូវបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងគណនីសន្សំឬគណនីFlexi ដែលភ្ជាប់ជាមួយកូដនោះ។
ដើម្បីប្រើប្រាស់មុខងារនេះអ្នកប្រើប្រាស់ABA Mobile ត្រូវបង្កើតជាមុនសិនដោយកំណត់គណនីទទួលឲ្យហើយតាមជំហានខាងក្រោម៖
- បើកABA Mobile ហើយចុចសញ្ញាពណ៌ខៀវ(ជាប៊ូតុងABA ID) នៅជ្រុងស្ដាំខាងលើនៃអេក្រង់1
- ចុចបើកឥឡូវហើយជ្រើសរើសគណនីទទួល2
- បញ្ចូលលេខសម្ងាត់4ខ្ទង់ពេលនោះABA ID នឹងបង្កើតបានរួចស្រេច
1មាននៅលើABA Mobile ដែលអាប់ដេតចុងក្រោយ។សូមប្រាកដថាអ្នកបានអាប់ដេតកម្មវិធីរបស់អ្នកនៅលើapp store។
2អ្នកអាចផ្ដូរឬបិទគណនីទទួលបានគ្រប់ពេល។
ABA ID ធ្វើឲ្យការផ្ទេរប្រាក់កាន់តែលឿនរហ័សងាយស្រួលនិងសុវត្ថិភាពរវាងអ្នកប្រើប្រាស់ABA Mobile។អ្នកមិនចាំបាច់បង្ហាញលេខគណនីដល់អ្នកដទៃហើយអ្នកផ្ញើក៏មិនចាំបាច់ពិបាកបញ្ចូលលេខគណនីអ្នកទទួលដែរដូច្នេះអ្នកនឹងមិនអាចផ្ញើខុសដូចមុនទៀតឡើយពិសេសការផ្ទេរប្រាក់ពេលបន្ទាន់ខ្លាំង។
ABA Mobile តែងតែទទួលការអាប់ដេតថ្មីដូច្នេះសូមបន្តរីករាយក្នុងការប្រើប្រាស់និងរង់ចាំមុខងារក៏ដូចជាសមត្ថភាពបន្ថែមថ្មីៗទៀត!ប្រសិនបើអ្នកមិនទាន់មានABA Mobile អាចដោនឡូតដោយឥតគិតថ្លៃតាមapp store ខាងក្រោម៖[CS2]
Link:
Google Play Store: https://play.google.com/store/apps/details?id=com.paygo24.ibank
Apple Store: https://apps.apple.com/al/app/aba-mobile-bank/id968860649
Huawei Store: https://appgallery.huawei.com/#/app/C102577521
[CS1]Pleaseuse this link:https://www.ababank.com/km/aba-id/
[CS2]Please don’t forget to hyperlink to the each button:Link:
Google Play Store: https://play.google.com/store/apps/details?id=com.paygo24.ibank
Apple Store: https://apps.apple.com/al/app/aba-mobile-bank/id968860649
Huawei Store: https://appgallery.huawei.com/#/app/C102577521