បរទេស៖ គេបានឮអំពី Telegram Premium អស់រយៈពេលជាយូរមកហើយ។ការរង់ចាំបានមកដល់ទីបញ្ចប់។ Telegram ទើបតែបញ្ចេញកំណែ 8.8នៅលើ Apple App Store ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ទទួលបាននូវមុខងារពេញលេញរបស់ Telegram ក្នុងតម្លៃ $4.99ក្នុងមួយខែ។ មុខងារដែលមានស្រាប់គឺនៅតែអាចប្រើប្រាស់បានដោយឥតគិតថ្លៃដដែល។ទោះជាយ៉ាងណាក៏ដោយ អ្នកដែលចង់បានមុខងារថ្មីបន្ថែមនឹងត្រូវចំណាយប្រាក់ថ្លៃសេវាប្រចាំខែ ក្នុងពេលនេះ។
ខណៈពេលដែលអត្ថបទកំពុងសរសេរ ការអាប់ដេតមិនទាន់មកដល់នៅលើ GooglePlay នៅឡើយទេ។ យ៉ាងណាមិញ ក្រុមហ៊ុននេះមានទំនោរបញ្ចេញការអាប់ដេតទៅកាន់វេទិកាទាំងអស់ក្នុងថ្ងៃតែមួយ។ ដូច្នេះ អ្នកអាចរំពឹងថា នឹងឃើញកំណែនោះក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃប្រសិនបើដំណើរការបញ្ចេញដោយរលូន។តោះឥឡូវយើងមកដឹងពីលក្ខណៈសម្បត្តិនៃមុខងារថ្មីទាំងអស់គ្នា។
· អាចធ្វើការអាប់ឡូតដល់ 4GB
· ធ្វើការដោនឡូតបានរហ័ស
· អាចភ្ជាប់គណនីចំនួន 4 ក្នុងកម្មវិធីណាមួយ
· រៀបចំឈែតរបស់អ្នកជា 20 folders ដោយនីមួយៗផ្ទុក 200 ឈែត
· អាច pin 10 ឈែតក្នុងបញ្ជីគោលរបស់អ្នក
· រក្សាទុក 20 links សារធារណៈt.me
· អាចរក្សាទុក GIFs សំណព្វចិត្ត400 និងស្ទីកគ័រសំណព្វចិត្ត 10
· សរសេរ bio នៅលើ profileបានវែង និងរួមបញ្ចូល links
· រួមបញ្ចូលការសេរ captions បានវែងសម្រាប់រូបថតនិងវីដេអូ
· ការបំប្លែងសំឡេងទៅជាតួអក្សរ
· ទទួលបាន sticker និងreactions មួយចំនួនផ្ដាច់មុខ
· ទទួលបាន Premium badge នៅលើ Profile
· ទទួលបានមុខងារ ដាក់ profile ជាវីដេអូ
· គ្មានការផ្សាយពាណិជ្ជកម្ម
· មាន custom icons ជាច្រើនទៀត
ក្រៅពីលក្ខណៈសម្បត្តិ Premium កំណែ 8.8 នៅលើ iOS ក៏បន្ថែមមុខងារមួយចំនួនដោយឥតគិតថ្លៃ និងសម្រាប់អ្នកបង់ថ្លៃដូចគ្នា។ក្រុមសាធារណៈឥឡូវនេះគាំទ្រ joinrequests, មាន animation ថ្មីនៅពេលទំហំឯកសារធំត្រូវបានចែករំលែក ពីកម្មវិធីផ្សេងទៀតទៅកាន់ Telegram, បន្ថែមការកែលម្អ bot, គាំទ្រ ProMotion 120Hz, និងការជួសជុល bug៕
ប្រភព: XDA-Developers