That's Y! ស្មាតហ្វូន vivo Y21 ដែលមានតម្លៃក្រោម $200 ដំបូងគេមានបំពាក់ដោយបច្ចេកវិទ្យា Ram ជំនួយ ចេញលក់ជាផ្លូវការលើទីផ្សារ - TrueID

That's Y! ស្មាតហ្វូន vivo Y21 ដែលមានតម្លៃក្រោម $200 ដំបូងគេមានបំពាក់ដោយបច្ចេកវិទ្យា Ram ជំនួយ ចេញលក់ជាផ្លូវការលើទីផ្សារ

September 10, 2021

ភ្នំពេញ៖ សម្រាប់ការទន្ទឹងរង់ចាំបានមកដល់ហើយ! ក្រោយពីបានធ្វើការសម្ពោធជាផ្លូវការនិងដាក់ឲ្យធ្វើការ (កុម្មង់ទុកមុន)អស់រយៈពេល ១ សប្តាហ៍មកពេលនេះThat's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21 ដែលមានតម្លៃត្រឹម $169 ដំបូងគេដែលមានបំពាក់ដោយបច្ចេកវិទ្យាRam ជំនួយចេញលក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ។

បើនិយាយទៅលើគុណសម្បត្តិរបស់ vivo Y21 គឺជាស្មាតហ្វូនដែលត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនិងរូបរាងដ៏ស្តើងកម្រាស់ត្រឹម8.0mm ទម្ងន់182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺពណ៌ខៀវ ហៅថា Metallic Blue និង ពណ៌ត្បូងពេជ្រ ហៅថា Diamond Glow ផ្ទៃខ្នងខាងក្រោយរបស់vivo Y21 ស្រោបដោយជ័រPlastic មានភាពរលោងដូចកញ្ចក់។ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ HD+ ទំហំ 1600×720pxនៅលើផ្ទៃបង្ហាញចេញសរុប89% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។

That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21
That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21

រីឯសម្រាប់ផ្នែកកាមេរ៉ារបស់វាវិញ គឺត្រូវបានបំពាក់មកជាមួយនិង លែនកាមេរ៉ាក្រោយAI 2គ្រាប់លែនគោលទំហំ 13MP  មាន aperture2.2 ជាប្រភេទលែនwide Angle អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fpsអាចធ្វើការថតបានជាមួយមុខងារPortrait, Panorama, Live Photo, Slow-Mo, Time-Lapse, Pro Mode និង DOC ជាដើម។

ចំណែកឯលែនទី2 ទំហំ 2MP មាន aperture 2.4 ជា MacroLens អាចធ្វើការផ្តិតយកនូវវត្ថុដែលមានភាពល្អិតក្នុងគម្លាតជិត4cm។ សម្រាប់កាមេរ៉ាមុខ ទំហំ 8 មេហ្គាភិចសែល មានកម្រិត aperture f/2.0 អាចធ្វើការថតរូបសែលហ្វីបានយ៉ាងស្រស់ស្អាត ជាមួយនិងស្បែក មុខ ភ្លឺរលោងដូចធម្មជាតិ។

That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21
That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21

vivo Y21 ដំណើរការលើបន្ទះឈីបMediaTek Helio P35 មានរ៉េមទំហំ 4GB បូកបន្ថែមរ៉េមជំនួយ 1GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ64GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ1000TB។ ហើយវាក៏ប្រតិបត្តិការដោយប្រព័ន្ធដំណើរការFuntouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ  5000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន18W តាមរយៈរន្ធUSB-C។

មួយវិញទៀតចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍ស្នេហាលើស្មាតហ្វូន vivoY21 អាចធ្វើការរកជាវបានឥឡូវនេះនៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញាសម្គាល់ vivo ទូទាំងប្រទេសបានចាប់ពីថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១ នេះតទៅ ជាមួយនឹងតម្លៃ $169 រួមបន្ថែមកាដូមានដូចជា៖ ស៊ីមកាត Smart តម្លៃ 16.5$ និងកាស That’sY ដ៏ស្រស់ស្អាតចំនួនមួយគូទៀតផងដែរ៕

That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21
That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...