អុញ! ល្បីថា Google ផ្អាកទូរសព្ទអេក្រង់បត់ Pixel ដំបូងបំផុតរបស់ខ្លួន ទៀតហើយ - TrueID

អុញ! ល្បីថា Google ផ្អាកទូរសព្ទអេក្រង់បត់ Pixel ដំបូងបំផុតរបស់ខ្លួន ទៀតហើយ

May 26, 2022

បរទេស៖ ប្រភពពីគេហទំព័រ The Elec អះអាង​ថា ខ្លួនបានទទួលព័ត៌មានអំពីស្ថានភាពនៃស្មាតហ្វូនអេក្រង់បត់ដំបូងគេរបស់Google ដែលមានពាក្យចចាមអារ៉ាមថា ជា Pixel Fold ឬ Pixel Notepad។ សរុបមក រយៈពេល3សប្ដាហ៍បានកន្លងផុតទៅ ចាប់តាំងពីលោក Ross Young បានគូសបញ្ជាក់ទំហំអេក្រង់របស់Pixel Fold។ តាមការបញ្ជាក់ Google កំពុងអភិវឌ្ឍPixel Fold ជាមួយអេក្រង់ខាងក្រៅទំហំ6អ៊ីញរួមជាមួយនឹងអេក្រង់ដែលអាចបត់បាន ដែលត្រូវបានគេប្រៀបធៀបទៅអ្វី ដែលបានរកឃើញនៅក្នុង GalaxyZ Fold4 ក្នុងឆ្នាំនេះ។

ប្រភព The Elec រៀបរាប់ថាគំរូដើម Pixel Fold មានអេក្រង់ខាងក្រៅទំហំ5.78អ៊ីញនិងអេក្រង់ខាងក្នុងទំហំ7.57អ៊ីញដែលស្រដៀងទៅនឹងទូរសព្ទអេក្រង់បត់ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយគេហទំព័រនេះបានលើកឡើងថា Google បានផ្អាក Pixel Fold ជាលើកទីពីរ ក្នុងរយៈពេលប្រាំមួយខែ។ គួរបញ្ជាក់ផងដែរថា Google គ្រោងនឹងប្រកាសចេញ Pixel Fold នៅក្នុងត្រីមាសទី4ឆ្នាំ2022 ដោយសន្មត់ថាជាមួយនឹង ទូរសព្ទ Pixel 7, Pixel 7 Pro និងនាឡិកាឆ្លាត Pixel Watch។

នេះទំនងជាបង្ហាញពីមូលហេតុ ដែល Google មិនបានដាក់បង្ហាញPixel Fold នៅក្នុងខែនេះ នៅព្រឹត្តិការណ៍ Google I/O2022 ទោះបីជាការបង្ហាញជាមុននៃកូនកាត់ថេប្លេត Pixel មួយនេះមិនទាន់ដល់កាលកំណត់ រហូតដល់ឆ្នាំ2023។ យោងតាមThe Elec បានឲ្យដឹងថាការពន្យារពេលនេះគឺមានពាក្យចចាមអារ៉ាមថា ដោយសារតែ Pixel Fold គឺមិនទាន់ពេញលេញ ដូចអ្វីដែល Google ប្រាថ្នា។ខណៈដែលគេហទំព័រនេះមិនបានបញ្ជាក់លម្អិតបន្ថែមទៀត វាហាក់ដូចជាហ្វេនៗ Pixel នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ2023 មុនពេលទូរសព្ទអេក្រង់បត់Pixel មកដល់ យ៉ាងឆាប់បំផុត៕

រូបគំរូ Pixel Fold
រូបគំរូ Pixel Fold

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...